CamNews

អាណិត អីយ៉ាងនេះ ៖ រាប់រយនាក់ គេចពីគ្រោះ បែរជាត្រូវស្លាប់ដដែល

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស aljazeera កាលពីវេលាល្ងាចម្សិលមិញនេះ​បានដក ស្រង់សម្តី បុរស ដែលជាអ្នកនាំពាក្យ អោយកងកម្លាំងយោធា អោយដឹងថា យ៉ាងហោចណាស់ ពលរដ្ឋ ស៊ីវិល ប្រទេស ស៊ូដង់ ខាងត្បូង ជាង ២០០ នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត ខណៈពេលដែល សា ឡាងផ្ទុកលើសទម្ងន់របស់ពួកគេ បានក្រឡាប់លិច អំឡុងពេល ដែលពួកគេ ព្យាយាម រត់គេចខ្លួន ពី គ្រោះភ័យ សង្គ្រាមស៊ីវិល នៅក្នុងក្រុង ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាអ្នកនាំពាក្យម្នាក់នោះ មានឈ្មោះថា Philip Aguer បានផ្តល់ជាកិច្ច សម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន AFP អោយដឹងបន្ថែមថា ករណីលិច ក្រឡាប់សាឡាង ផ្ទុកចំនុះ មនុស្សលើសទម្ងន់មួយនេះ បានកើតឡើង កាលពី ថ្ងៃអង្គារ ម្សិលមិញនេះ ផ្ទាល់តែម្តង។

បើតាមរបាយការណ៍ អះអាងអោយដឹងថា ក្នុងចំណោមជនរងគ្រោះ លង់ទឹកទាំងនោះ មានចំនួនចន្លោះ ពី ២០០ ទៅ ៣០០ នាក់ មានតាំងពីស្រ្តីភេទ ក៏ដូចជាក្មេងផងដែរ ។ ពួកគេបានធ្វើការរត់ភៀសខ្លួនទៅ កាន់កន្លែង មានសុខសុវត្ថិភាព ខណៈពេលដែលក្រុង Malakal របស់ប្រទេស ស៊ូដង់ខាងត្បូង ក៏ដូចជា ក្រុងមួយចំនួនដទៃៗទៀត ក៏កំពុងតែ មានភាព អង្រួនសាជាថ្មី ជាមួយនឹង ការផ្ទុះឡើង សង្គ្រាមស៊ីវិល

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុង Malakal ក៏ដូចជាក្រុងដទៃ ផ្សេងទៀត របស់ស៊ូដង់ខាងត្បូង ក៏កំពុង តែមានបញ្ហាប្រឈម ជាមួយនឹងក្រុមឧទ្ទាម បះបោរ ស្របពេលដែល ក្រុមឧទ្ទាម បះបោរទាំងនោះបើក​ការវាយប្រហារ គោលបំណងចង់រឹបអូស ក្រុង ផ្ទាល់តែម្តង។

យ៉ាងណាមិញ បើតាមការអោយដឹងពីលោក Toby Lanzer ប្រធានអង្គការសហប្រជាជាតិ ទទួលបន្ទុក ផ្តល់ជំនួយ ដល់ប្រទេសស៊ូដង់ ខាងត្បូង អះអាងអោយដឹងថា មានការវាយប្រហារសាជាថ្មី នៅក្នុងក្រុង Malakal ក៏ដូចជា តំបន់ជុំវិញ ដោយនៅក្នុងនោះ បានញ៉ាំងអោយ មូលដ្ឋាន រក្សាសន្តិភាព ក៏ដូចជា ជំរុំ ជនភៀសខ្លួន រងនូវការលិចលង់ ក៏ព្រោះតែ ចំនួននៃក្រុមមនុស្សស្វែងរក ទីជម្រក បានកើនឡើងដល់​ ទៅទ្វេដងឯណោះ ពី ១០,០០០ នាក់ ទៅ ១៩,០០០ នាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera