Samsung និង Alienware កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញនូវកុំព្យូទ័រប្រភេទ
ថ្មីរបស់ខ្លួនសំរាប់លេង Game ដែលក្នុងនោះ Samsung បានធ្វើការបង្ហាញនូវប្រភេទកុំព្យូទ័រ
យួរដៃប្រភេទ Series 7 Gamer ដែលមានពីរកំណែគឺ 2D និង 3D។ ដោយឡែក Alienware
បានធ្វើការបង្ហាញនូវគំរូកុំព្យូទ័រលើតុ (PC ) ប្រភេទថ្មីដែលមានការរចនាយ៉ាងស្រស់ស្អាត។
Samsung Series 7 Gamer ប្រើប្រាស់ Chip ប្រភេទ Quad cores Intel Core i7 ដោយអមមក
ជាមួយនូវ Hard disk ដែលមានទំហំអតិបរិមារហូតដល់ ២TB ,RAM មានទំហំអតិបរិមារហូត
ដល់ ១៦GB និងប្រើប្រាស់អេក្រង់ប្រភេទ LED-backlit មានទំហំ ១៧,៣អ៊ីងមាន resolution
ជា Full HD ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់លេង game បានយ៉ាងល្អឥតខ្ចោះនិងគ្រប់
សា្ថនភាពនៃពន្លឺ។ អ្នកប្រើប្រាស់ក៏អាចធ្វើការជ្រើសរើសនូវប្រភេទ Card ក្រាហ្វិកជាប្រភេទ
AMD រឺ Nvidia និងជាពិសេសផលិតផលថ្មីរបស់ Samsung នេះក៏មានបំពាក់មកជាមួយនូវ
Optical Drive ផងដែរ ដែលកាន់តែផ្តល់ភាពយ៉ាងសំបូរបែបសំរាប់អ្នកលេង Game។ ចំពោះ
ថ្មរបស់ Samsung Series 7 Gamer នេះវិញមានចំណុះ ៥.៩០០mAh។
តាមគំរោងក្រុមហ៊ុននឹងចាប់ផ្តើមដាក់លក់នូវផលិតផលរបស់ខ្លួននេះនៅក្នុងប្រទេសកូរ៉េក្នុង
តំលៃ ២២២៨ដុល្លាអាមេរិកសំរាប់កំណែ 2D និងតំលៃ ២២៤៨ដុល្លាអាមេរិកសំរាប់កំណែ 3D
ដែលតំលៃនេះត្រូវបានអោយដឹងថាមានកំរិតខ្ពស់ជាងតំលៃនៅក្នុងទីផ្សារប្រទេសអាមេរិក
ដែលមានតំលៃចាប់ពី ១៧៩៩ដុល្លាអាមេរិកតែប៉ុណ្ណោះ។
ចំពោះ Alienware វិញបានបង្ហាញនូវគំរូផលិតផលថ្មីរបស់ខ្លួនមានឈ្មោះថា X51 ជាមួយ
ការរចនាម៉ូដមានរូបរាងតូចច្រឡឹងនិងទាក់ទាញដែលអាចដាក់បញ្ឈររឺផ្តេកបានតាមការ
ពេញចិត្តរបស់អ្នកប្រើប្រាស់។
អ្នកប្រើប្រាស់ក៏អាចមានជំរើសច្រើនផងដែរលើការប្រើប្រាស់ Chip ជា Core i3/i5/i7,ហើយ
RAM ក៏អាចតំឡើងដល់កំរិតអតិបរិមា ៨GB ផងដែរ។ ចំពោះ Hard disk មានទំហំអតិបរិមា
ត្រឹម ១TB និងមានបំពាក់មកជាមួយនូវ Optical Drive ជាមួយជំរើសជាប្រភេទធម្មតា រឺជាប្រ
ភេទ Blu-ray ។ ដោយឡែកចំពោះ Card ក្រាហ្វិកអ្នកប្រើប្រាស់ក៏អាចជ្រើសរើសលើការប្រើ
ប្រាស់ card ក្រាហ្វិកដាច់ប្រភេទ Nvidia GeForce GT 545 រឺ Update ឡើងជា GTX 555 ,និង
អមមកជាមួយនូវជំរើសលើប្រភេទនៃ Power Suply មានកំលាំង ២៤០W រឺក៏ ៣៣០W
ទៀតផងដែរ។ X51 នេះក៏មានកន្លែងសំរាប់តភា្ជប់ផ្សេងៗរួមមានដូចជា USB 3.0,HDMI 1.4,
Wi-Fi,និង Card សំលេង Digital 7.1 ។
Alienware X51 មានទំហំ ៣៤៣ x ៣១៨ x ៩៥មីលីម៉ែត្រ មានទំងន់ ៥,៤៩គីឡូក្រាម និង
ត្រៀមរួចជាស្រេចសំរាប់ការកក់ទិញមុនជាមួយតំលៃចាប់ពី ៦៩៩ ដុល្លាអាមេរិកក្នុងមួយ
គ្រឿង៕
ប្រភព៖ Slashgear
ដោយ៖ រដ្ឋា