កាលពីលើកមុន Samsung បានបង្ហោះរួចមកហើយនូវរូបភាពបង្អាប់ iPhone 5 ដោយ
លើកសរសើរពី Smartphone របស់ខ្លួនគឺ Galaxy S III។

បន្ទាប់ពី iPhone 5 របស់ Apple បានដាក់បង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី12/9 ហើយនោះដោយ
សារមិនសូវមាននូវកម្មវិធីថ្មីៗណាលេចធ្លោនៅក្នុងស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 5 ត្រូវបាន
គូប្រកួតប្រជែងធ្វើការវាយប្រហារ បន្តុះបង្អាប់យ៉ាងខ្លាំង ដែលខ្លាំងជាងគេគឺSamsung តែម្តង។

សំរាប់ Nokia ក៏មិនបានបោះបង់ចោលឱកាសនេះដែរ ពោលគឺក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់មួយនេះ
ក៏បានធ្វើការប្រៀបធៀបភាពខ្លាំងនៃស្មាតហ្វូនថ្មី Lumia 920 របស់ខ្លួនជាមួយ iPhone 5។

តាមរយះរូបភាពខាងលើនេះយើងឃើញថា ស្មាតហ្វូនស៊េរីថ្មីរបស់ Nokia គឺ Lumia 920 មានកម្ម-
វិធីល្អៗជាច្រើនដែល iPhone 5 មិនបានមាន។ អ្វីដែលចាប់អារម្មណ៍ជាងគេគឺ Nokia Lumia 920
មាន Microsoft Office ដែលងាយស្រួលដល់អ្នកធ្វើការក្នុងការិយាល័យ, សាកថ្មទូរស័ព្ទដោយមិន
ប្រើខ្សែ( Wireless Charge) និងមាន Nokia Maps ដែលអាចប្រើប្រាស់បានដោយមិនចាំបាច់ភ្ជាប់
អ៊ីនធឺណេត និងមានទំហំសេវាធំទូលាយ ដែលកំពុងពេញនិយមប្រើប្រាស់ច្រើននៅបណ្តាប្រទេស
អភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍មួយចំនួន៕

ដោយ៖ សិលា
រូបភាព៖ Nokia4USA