បន្ទាប់ពី Samsung និង Microsoft បានបង្ហាញនូវវត្តមានផលិតផលថ្មីមានលក្ខណៈដូចជា
តុនិងអេក្រង់ជាប្រភេទ Touch screen របស់ខ្លួនឈ្មោះថា SUR40 ដែលមានទំហំ ៤០អ៊ីង
រួចមក ពេលនេះដល់វេនរបស់ HP វិញម្តងហើយ ដោយក្រុមហ៊ុនមួយនេះបានដាក់បង្ហាញ
នូវផលិតផលអេក្រង់ជាប្រភេទ Multitouch ដែលមានទំហំរហូតដល់ ១៣២អ៊ីងមានឈ្មោះ
ថា VantagePoint ។
VantagePoint ត្រូវបានបង្កើតឡើងសំរាប់បណ្តាអ្នកធ្វើជំនួញធំៗ សំរាប់បំពាក់នៅតាមបរិ
វេណផ្សេងៗរបស់ក្រុមហ៊ុន រឺនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម...។
VantagePoint កើតឡើងពីការគួបផ្សំគ្នារវាងអេក្រង់កំរាស់ស្តើងប្រភេទ HP LD4730G មាន
ទំហំ ៤៧អ៊ីងចំនួន ៦ ដែលផ្នែកខាងមុខនៃអេក្រង់ត្រូវបានបំពាក់នូវស្រទាប់កញ្ចក់ដែល
មានកំរិតធុនខ្ពស់ប្រភេទ Gorilla Glass ដើម្បីបង្កើតបានជាអេក្រង់យ៉ាងធំបំផុតមួយជាមួយ
resolution ឡើងរហូតដល់ ៤០៩៨x ១៥៣៦ pixel ។
ក្រៅពីនោះក៏មានម៉ាស៊ីន workstation មួយ( មានលក្ខណៈដូចជាម៉ាស៊ីន Server ប៉ុន្តែតូច
ជាងនិងតួនាទីតិចជាង) ប្រភេទ HP Z800 សំរាប់ធ្វើការកែសំរួលសំលេងនិង រូបភាពវីដេអូ
ខណៈពេលដែលកុំព្យូទ័រ PC ប្រភេទ HP Pavilion Slimline នឹងដើរតួនាទីជាអ្នកបញ្ជារលើ
volume និងកំរិតពន្លឺសំរាប់តារាងបញ្ជារដោយឡែកៗពីគ្នានោះ។
VantagePoint ថ្មីរបស់ HP នេះមានតំលៃប្រហែល ១២៥.០០០ដុល្លាអាមេរិក និងដែលត្រូវ
បានក្រុមហ៊ុនចាត់ទុកផលិតផលមួយនេះប្រៀបដូចជាកម្មវិធីពាណិជ្ជកម្មសំរាប់អ្នកជំនួញ
ទូទៅប្រើប្រាស់ដើម្បីធ្វើការទាក់ទាញដល់អតិថិជនរបស់ពួកគេផងដែរ។
ដោយឡែកអំពី Hardware វិញម្តង ក្រុមហ៊ុន HP បានធ្វើការសហការគ្នាជាមួយក្រុមហ៊ុន
Total Immersion ដើម្បីបង្កើតកំណែថ្មីមួយអាចគ្រប់គ្រងបានដោយកម្មវិធី Dfusion ដែល
អាចបន្ថែមនូវភាពជាក់ស្តែងនិងប្រើប្រាស់បានជាមួយក្រាហ្វិកទំរង់ 3D ចូលទៅក្នុងវីដេអូ
ក៏ដូចជាខ្លឹមសារនៃសំលេង ដែលក្រុមហ៊ុនចង់បង្ហាញជូនទៅដល់អតិថិជនរបស់ខ្លួន។
ប្រព័ន្ធទាំងមូលនៃផលិតផលថ្មីនេះដំណើរការលើ Windows 7 ជាមួយនឹងបណ្តាកម្មវិធីទាំង
ឡាយក៏អាចធ្វើការ Encryption បានដោយប្រើប្រាស់កម្មវិធី JavaScript, Flash, C++, C#
និង Microsoft Presentation Framework ទៀតផង៕
ប្រភព៖ Slashgear
ដោយ៖ រស្មី