ព័ត៌មានអន្តរជាតិ ៖ អ៊ីរ៉ង់ និង រុស្ស៊ី បានសម្រេចចុះហត្ថលេខាព្រមព្រៀង កាលពីថ្ងៃអង្គារកន្លងទៅនេះ សម្រាប់ការសាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែរពីរកន្លែង នៅក្នុងសាធារណរដ្ឋអ៊ីស្លាម មួយនេះ ដោយរុស្ស៊ី នេះបើយោងតាម សេចក្តីរាយកាណ៍ ពីភ្នាក់ងារសារព័ត៌មានផ្លូវការ អ៊ីរ៉ង់ IRNA ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា កិច្ចព្រមព្រៀងមួយនេះ មានការយល់ព្រម ដោយបានចុះហត្ថ លេខាដោយ Sergei Kiriyenko ប្រធានសាជីវកម្ម Rosatom ប្រទេសរុស្ស៊ី និង Ali-Akbar Salehi ប្រធាន អង្គការថាមពល អាទូមិក ប្រទេស អ៊ីរ៉ង់ Atomic Energy Organization នៅឯទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី

គួរបញ្ជាក់ថា រ៉េអាក់ទ័រនុយក្លេអ៊ែរ ទាំងពីរនេះ នឹងត្រូវសាងសង់ឡើង ក្នុងខេត្ត Bushehr ភាគខាងត្បូង ប្រទេស អ៊ីរ៉ង់ ដើម្បីពង្រឹក រ៉េអាក់ទ័រកម្លាំង ១,០០០ មេហ្គាវ៉ាត់ ដែលមានស្រាប់ ក្រោយពីត្រូវបានសាង សង់ឡើងជាស្ថាពរ ដោយក្រុមហ៊ុនរុស្ស៊ី និងបានចាប់ផ្តើមដំណើរការ តាំងពីឆ្នាំមុន ។

អ៊ីរ៉ង់នឹងចុះកិច្ចសន្យាមួយផ្សេងទៀត ជាមួយនឹងប្រទេស រុស្ស៊ី សម្រាប់ការសាងសង់ រ៉េអាក់ទ័រនុយក្លេ អ៊ែរពីរកន្លែងទៀត នៅក្នុងខេត្ត Bushehr លោក Salehi គូសបញ្ជាក់យ៉ាងដូច្នេះ ខណៈមានការអះអាង បន្តអោយដឹងថា ប្រទេសរបស់លោក គ្រោងនឹងថាមពលអគ្គីសនី នុយក្លេអ៊ែរ ២០,០០០ មេហ្គាវ៉ាត់ ។

សេចក្តីថ្លែងការណ៍ ពីសាជីវកម្ម Rosatom កាលពីថ្ងៃអង្គារ កន្លងទៅនេះ ងោយដឹងថា គម្រោងមួយនេះ គឺស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យ ពីសំណាក់ ភ្នាក់ងារថាមពល អាទូមិកអន្តរជាតិ ។ ខណៈជារ៉េ អាក់ទ័រនុយក្លេអ៊ែរ លើកដំបូងប្រចាំខេត្ត Bushehr ក្នុងនោះ របាយការណ៍ បញ្ជាក់បានថា រុស្ស៊ី នឹងផ្គត់ ផ្គង់ប្រេងឥន្ទនៈនុយក្លេអ៊ែរ សម្រាប់រ៉េអាក់ទ័រ ថ្មីមួយនេះ ស្របពេលដែល រាល់ប្រេង ឥន្ទនៈដែលបាន ប្រើប្រាស់រួច នឹងត្រូវបញ្ជូនត្រលប់ទៅកាន់ ប្រទេស រុស្ស៊ីវិញ ។

កិច្ចព្រមព្រៀងមួយនេះ ត្រូវបានផ្សាភ្ជាប់ជាមួយនឹងមន្រ្តីកំពូល មកពី ប្រទេស អ៊ីរ៉ង់ និងក្រុមប្រទេស P5+1 រួមមានដូចជា អង់គ្លេស ចិន បារាំង រុស្ស៊ី អាមេរិក បូក អាល្លឺម៉ង់ ជាដើម ខណៈទាំងនេះ គឺជាដំ ណើរការវិវត្តន៍ ចុងក្រោយថ្មីមួយផ្សេងទៀត ស្របនឹងកិច្ចប្រជុំកំពូល នុយក្លេអ៊ែរ នៅឯទីក្រុង Muscat ប្រទេស Oman កាលពីថ្ងៃអង្គារ ពោល រយៈពេល ២ សប្តាហ៍ មុននឹងការមកដល់ថ្ងៃទី ២៤ វិច្ឆិកា ជាថ្ងៃ ផុតកំណត់ នៃភាពចម្រូងចម្រាស់ទៅលើកម្មវិធីនុយក្លេអ៊ែរ របស់ ប្រទេស អ៊ីរ៉ង់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ