CamNews

ចាប់ជនជាតិចិន ៦នាក់ ពីបទ ភ្នាល់ ល្បែង តាមប្រព័ន្ធ អ៊ិនធឺណែត (មានវិដេអូ)

ភ្នំពេញ ៖ បុរសជនជាតិចិន ៦នាក់  ត្រូវបានកម្លាំងនគរបាល  នាយកដ្ឋានប្រឆាំង  ភេរវកម្ម
ក្រសួងមហាផ្ទៃ ចុះទៅបង្ក្រាប និងឃាត់ខ្លួន ក្រោយពីទទួលបានព័ត៌មានថា ពួកគេបានជួល
ផ្ទះវិឡាសម្រាប់ការភ្នាល់  ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណែត ព្រម ទាំង បានឃាត់ខ្លួនស្ដ្រី
ជនជាតិខ្មែរ៤នាក់ផង ដែរ ដែលបម្រើ និងជាចុងភៅឱ្យពួកគេ ។

ប្រតិបត្ដិការបង្ក្រាបនិងចាប់ខ្លួនជនជាតិចិនទាំង ៦នាក់ ដែលធ្វើឡើងក្រោម ការដឹកនាំបញ្ជា
ផ្ទាល់ពីសំណាក់ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្ដ្រ និង
លោកឧត្ដមសេនីយ៍ទោ អ៊ី សុភី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃខាងលើ
នេះ បានធ្វើឡើងនៅផ្ទះវិឡាដែលពួកគេជួលលេខ ៣២ ផ្លូវលេខ ២៨២ សង្កាត់បឹង កេងកង
ទី១ ខណ្ឌចំការមននៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៣ នេះ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ដែលចូលរួមក្នុង
ប្រតិបត្ដិការខាងលើនេះបានឱ្យដឹងថាការចាប់ខ្លួនជនជាតិចិនទាំង៦នាក់ អមដោយស្ដ្រីជន
ជាតិខ្មែរ ៤នាក់ ក្រោយពី សមត្ថកិច្ចបានទទួលព័ត៌មានសម្ងាត់ថា ពួកគេទាំងនេះ ជាប់ពាក់
ព័ន្ធនឹងសកម្មភាពភ្នាល់ ល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធឺណែត ។

បើយោងតាមសមត្ថកិច្ច ក្រៅពីការ ឃាត់ខ្លួនពួកគេ សម្ភារៈមួយចំនួនទៀតដូចជាកុំព្យូទ័រជា
ដើម ត្រូវបាន រឹ អូស ។ បច្ចុប្បន្នបុរសជនជាតិចិនទាំង ៦នាក់ ត្រូវបាន បញ្ជូនខ្លួនទៅសួរនាំ
បន្ដទៀត នៅនាយកដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

ក្រោយពីចុះបង្ក្រាប និង ចាប់ខ្លួនជនជាតិចិន នៅផ្ទះវិឡាខាងលើ កម្លាំងនគរបាល   ដឹកនាំ
ដោយតំណាង អយ្យការដដែល  បានបន្ដប្រតិបត្ដិការចុះទៅឆែកឆេរ និង ចាប់ខ្លួនបន្ដទៀត
នៅផ្ទះលេខ៤៨ ផ្លូវលេខ ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ៕

<object width="500" height="300" data="http://www.youtube.com/v/6vfAIOz6dPU&feature&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/6vfAIOz6dPU&feature&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល