ក្រុមហ៊ុន LG បានរកឃើញជីវិតថ្មី ជាមួយស្មាតហ្វូន Optimus G របស់ខ្លួន។ ស្មាតហ្វូនពេញ
និយមមួយនេះ បាននឹងកំពុងលក់ដាច់យ៉ាងខ្លាំង នៅលើទីផ្សារទូទាំងពិភពលោក។ លើសពី
នេះទៅទៀត ក្រុមហ៊ុនបានបង្កើត ម៉ូដែលស្មាតហ្វូន អេក្រង់ធំជាងមុន និងថាមពលខ្លាំងពេញ
លេញ ជំនាន់ក្រោយនៅដើមឆ្នាំ ២០១៣នេះ សម្រាប់លក់នៅទីផ្សារជប៉ុន ដែលគេស្គាល់ថា
Optimus G Pro។

យោងតាមឯកសារ អំពីលក្ខណៈពិសេសដែលទទួល បានដោយគេហទំព័ត៌មាន បច្ចេកវិទ្យា
PhoneArena បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែត្រៀម បង្ហាញស្មាតហ្វូនថ្មីមួយរួចជាស្រេច ដែល
វាមើលទៅស្រដៀងគ្នា នឹងស្មាតហ្វូន Galaxy Note II។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ ៥,៥អ៉ីញ
ប្រភេទ full HD មានបំពាក់ 1.7GHz quad-core Snapdragon S4 Pro processor និងមាន កាមេរ៉ា
ទំហំ 13-megapixel ។ វាក៏បញ្ចូល RAM ទំហំ 2GB មានភ្ជាប់ 4G LTE មានអង្គចងចាំ 32GB មាន
microSD slot និងមានថាមពលថ្ម 3,140 mAh។

ស្មាតហ្វូនដែលមានលក្ខណៈចម្លែកគ្រាន់បើនេះ ក៏ត្រូវបានគេហៅថា Optimus G Pro ផងដែរ ដែល
ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួននៅកូរ៉េខាងត្បូង យ៉ាងហោចណាស់ឆ្នាំ ២០១៣នេះ។ ព្រឹត្តិ
ការណ៍សមាជទូរស័ព្ទ ទូទាំងពិភពលោក (Mobile World Congress ) គឺនៅតែសល់តែ ១សប្តាហ៍
ទៀតប៉ុណ្ណោះ ហើយយើងរំពឹងថា ក្រុមហ៊ុន LG នឹងបង្ហាញឧបករណ៍ថ្មីមួយចំនួន នៅក្នុងព្រឹត្តិការណ៍
ពាណិជ្ជកម្ម ប្រចាំឆ្នាំនេះជាមិនខាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល