CamNews

ខាត់ សុឃីម សម្រាល​បាន​កូនស្រី​ដាក់​ឈ្មោះថា​ "បញ្ញា​ ហ្វូតូស្អាត"

ភ្នំពេញៈ  តារាចម្រៀងស្រីយេៗ មានឈ្មោះបោះសំឡេង ទាំងផ្នែកចម្រៀងសម័យ និងបុរាណ
អ្នកនាង ខាត់ សុឃីម ក្រោយពីរៀបអាពាហ៍ពិពាហ៍ បានជិត១ឆ្នាំ រួចមក គេសង្កេតឃើញថា
កាលពីពេល ថ្មីៗនេះនាងទើបតែសម្រាលបានកូនស្រី១ ដែលមានអាយុទើបតែ១សប្តាហ៍ ដោយ
គេចាត់ទុកថា នេះជាចំណងដៃ របស់នាង និងស្វាមីក្រោយថ្ងៃរៀបការ ។

តារាចម្រៀង និងជាម្ចាស់សម្អាងការ អ្នកនាង ខាត់ សុឃីម បានដឹកដៃ ស្វាមី លោក អ៊ិន សុបញ្ញា
ហៅ ផាណូ ចូលរោងការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដោយមានវត្តមានភ្ញៀវជាច្រើន ទាំងក្នុង
សិល្បៈ និងក្រៅរង្វង់សិល្បៈអញ្ជើញទៅ ចូលរួមយ៉ាងច្រើនកុះករ ។ រហូតមកដល់ពេលនេះ នាង
បានសម្រាលកូនស្រីម្នាក់ មានទម្ងន់២,៧ គីឡូក្រាម ដោយមានឈ្មោះដែលឪពុកម្តាយ របស់គេ
ដាក់ឈ្មោះទុកឲ្យថា "បញ្ញាហ្វូតូស្អាត" បានសម្រាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣នេះ។

រូបថតជាច្រើនសន្លឹកកូនទី២របស់ អ្នកនាង ខាត់ សុឃីម ត្រូវបានបងប្អូនសាច់ឈាមរបស់នាង
បង្ហោះជាសាធារណៈនៅលើគេហទំព័រ Facebook បង្ហាញឲ្យឃើញថា កូនស្រីសំណព្វចិត្ត របស់
នាងមានសុខភាពល្អ ទម្រង់មុខសាច់ឈាម ស្រស់ថ្លាហើយក្រោយពីសម្រាក នៅមន្ទីរពេទ្យបាន
១សប្តាហ៍នោះ តារាចម្រៀងស្រីស្រស់ សម្បុរស្រអែម រូបនេះ មានគម្រោងរៀបចំឥវ៉ាន់ចេញ ពី
មន្ទីរពេទ្យ នៅរសៀលថ្ងៃនេះ ។

ទោះបីជាពេលនេះ តារាចម្រៀង និងជាតារាសម្តែងជាគូស្វាមីនឹងគ្នារូបនេះ នៅមិនទាន់មានគម្រោង
ច្បាស់លាស់ថា ត្រូវរៀបចំពិធីជប់លៀង បង្កក់កូនស្រីបណ្តូលចិត្ត ក្រោយសម្រាលនោះ នៅពេល
ណាទេ ។ តែគេសង្កេតឃើញស្រីស្រស់រូបនេះ បែរជាញាប់ដៃញាប់ជើងវិលមកចាប់ ផ្តើមការងារវិញ
ក្នុងពេល ឆាប់ៗខាងមុខនេះ ទោះជានាងកំពុងតែមានសរសៃ ខ្ចី មិនទាន់រឹងដៃរឹងជើង ក៏ដោយនោះ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល