"រាល់សកម្មភាពហួសហេតុណាមួយនៅតំបន់នេះ នឹងផ្ទុយទៅនឹងការចង់បានរបស់មនុស្ស
ទូទៅក្នុងពិភពលោក" នេះគឺជាសំដីរបស់នាយករដ្ឋមន្រ្ដីចិន។
មានប្រសាសន៍នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស Qatar នាយករដ្ឋមន្ដ្រីចិន លោក
Wen Jiabao បានសង្កត់ធ្ងន់ទៅលើភាពសំខាន់នៃការរក្សាអោយច្រកសមុទ្រ Hormuz ស្ថិត
នៅក្នុងសេរីភាពសម្រាប់ការធ្វើចរាចរណ៍នានា ខណៈដែលអ៊ីរ៉ង់គំរាមបិទច្រកសមុទ្រសំខាន់
មួយនេះ។
នាយករដ្ឋមន្ដ្រីចិន ចាប់ដៃជាមួយព្រះរាជបុត្រានៃរាជាណាចក្រ UAE ព្រះនាម Mohammed
bin Zayed al-Nahayan នៅក្រុង Abu Dhabi ក្នុងដំណើរទស្សនកិច្ចបណ្ដាប្រទេសនៅតំបន់
ឈូងសមុទ្រ Hormuz កាលពីថ្ងៃទី ១៧មករា ឆ្នាំ ២០១២។
ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី ១៨មករា បានដកស្រង់សំដីរបស់នាយករដ្ឋមន្ដ្រីចិន
លោក Wen Jiabao អោយដឹងថា ការធានាសន្ដិសុខក្នុងតំបន់ឆកសមុទ្រ Hormuz គឺជាផល
ប្រយោជន៍របស់ប្រទេសទាំងអស់។ ប្រភពផ្គត់ផ្គង់ប្រេងប្រមាណជា ១/៥ ទៅអោយពិភព
លោក ត្រូវឆ្លងកាត់ច្រកនេះ។
នៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីបានពិភាក្សាជាមួយក្រុមមន្ដ្រី Qatar លោកនាយករដ្ឋ
មន្ដ្រី Wen Jiabao បានថ្លែងថា ៖ "រាល់សកម្មភាពហួសហេតុណាមួយនៅតំបន់នេះ នឹងផ្ទុយ
ទៅនឹងការចង់បានរបស់មនុស្សទូទៅក្នុងពិភពលោក" ។
ក្រុងប៉េកាំង ធ្លាប់ជំទាស់ទៅនឹងអាមេរិក និងក្រុមសម្ព័ន្ធមិត្តដែលអនុវត្តវិធានការដាក់ទណ្ឌ
កម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ ដើម្បីអោយប្រទេសនេះបោះបង់កម្មវិធីអាវុធនុយក្លេអែររបស់ខ្លួន ដោយសារតែចិនគឺជាអតិថិជនទិញប្រេង និងឧស្ម័នធំមួយរបស់អ៊ីរ៉ង់។
ឈូងសមុទ្រ Hormuz ដែលកំពុងត្រូវបានអ៊ីរ៉ង់គំរាមបិទ
គេបានដឹងថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ Qatar លើកនេះ រដ្ឋាភិបាលចិន និងក្រុម
ហ៊ុន Qatar Petroleum (គ្រប់គ្រងដោយរដ្ឋាភិបាល Qatar) បានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀង សហការណ៍គ្នាដើម្បីអភិវឌ្ឍមូលដ្ឋានចម្រាញ់ប្រេងមួយនៅប្រទេសចិន។ ប៉ុន្ដែ ខ្លឹម
សារលំអិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានគេបង្ហើបអោយដឹងនោះទេ។
នៅក្នុងដំណើរទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់ឈូងសមុទ្រ នាយករដ្ឋមន្ដ្រីចិន ក៏បានធ្វើ
ទស្សនកិច្ចប្រទេស Saudi Arabia និង UAE ផងដែរ។
នេះគឺជាដំណើរទស្សនកិច្ចទៅកាន់ Saudi Arabia លើកដំបូងរបស់នាយករដ្ឋមន្ដ្រីចិន នៅក្នុង
រយៈពេល ២០កន្លង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD