ជាមួយនិង ព័ត៌មាននៃ យន្តហោះ MH370 នៅមិនទាន់ មានរកឃើញនៅឡើយ ហើយវាបានធ្វើឲ្យ ប្រទេស ម៉ាឡេស៊ី ខូចឈ្មោះយ៉ាងខ្លាំង មិនទាន់បាន ដោះស្រាយផងនោះ ឥលូវនេះ មានករណី ចាប់ជំរិត អ្នកទេសចរចិន ទារប្រាក់ទៀតនៅ ទឹកដីភាគខាងត្រូង ប្រទេសម៉ាឡេស៊ី ។

អ្នកទេសចរ ចិនម្នាក់និង អ្នកបំរើជនជាតិ ភីលីពិន ម្នាក់ត្រូវបាន ក្រុមពួកក្រុមឧទ្ទាម ភីលីពិន មួយ ក្រុមប្រដាប់ ដោយកាំភ្លើង ចុះចាប់ពង្រត់ ពួកគេទាំង ២ កាលពីថ្ងៃទី ២ មេសា កន្លងទៅនេះ ។ នៅ ថ្ងៃកើតហេតុ ពេលយប់ក្រុម ឧទ្ទាមប្រដាប់ ដោយកាំភ្លើង បានលុកលុយ ចូលក្នុង Singamata Reef Resort ដែលមានទីតាំងនៅ រដ្ឋ Sabah ភាគខាងត្បូង ប្រទេសម៉ាឡេស៊ី ហើយក៏បាន ចាប់ពង្រត់ នារី ២ នាក់នេះបាត់ទៅ ។ នារី ២ នាក់នេះ ទី១ មានឈ្មោះ Gao Huayun វ័យ ២៩ ឆ្នាំ ជាអ្នកទេស ចរជនជាតិចិន ហើយចំណែកម្នាក់ទៀតឈ្មោះ Marcy Dayawan វ័យ ៤០ ឆ្នាំជាអ្នកបំរើការងារនៅ Resort នោះដែលជាជនជាតិ ភីលីពិន ។ ពួកក្រុមឧទ្ទាម ដែលបានចាប់ជំរិត នារី ២ នាក់នេះត្រូវ បានគេសង្ស័យថា ជាក្រុម Abu Sayyaf ដែលជាក្រុម ឧទ្ទាម មកពីប្រទេសភីលិពិន ដែលល្បីក្នុង ចាប់ជំរិត ជាញឹកញាប់ ។

គ្រួសាររបស់ Gao Huayan បានទទួល ទូរស័ព្ទពីក្រុម ឧទ្ទាម ហើយដែលបាន ទារប្រាក់ដើម្បីជាថ្នូរ ក្នុងការលស់ខ្លួន ចំនួន ៣៦ លានរីហ្គីត បើគិតទៅ ស្មើរនិង ១១ លានដុល្លារ ។ ឥលូវនេះគ្រួសារ របស់នាង បានទាក់ទង អោយមានការ សំរបសំរួល ជាបណ្តើរៗហើយ ដើម្បីអោយរឿងនេះ ឆាប់ ចប់ ។

គួរបញ្ជាក់ផងដែរថា ទឹកដីរដ្ឋ Sabah របស់ ម៉ាឡេស៊ីត្រូវបាន គេស្គាល់ថា ជាទឹកដីមួយ ដ៏ល្អសំរាប់ ធ្វើការ ទស្សនាចរ ក្រោមទឹកដែល គេហៅថា Scuba Diving ។ តែ Sabah ក៏មានឈ្មោះ ល្បីក្នុង រឿងអ្នកទេសចរ ត្រូវចាប់ជំរិត ដោយពួកឧទ្ទាម ផងដែរ ជាក់ស្តែងដូចជា កាលពីក្នុងឆ្នាំ ២០០០ ដែលក្រុមឧទ្ទាម Abu Sayyaf ចាប់ជំរិតអ្នក ទេសចរ ដល់ទៅ ២១ នាក់ហើយឃុំទុក រហូតដល់ទៅ ៥ ខែ ទើបដោះលែងវិញ បន្ទាប់ពីមានការ ផ្តល់ប្រាក់ជាថ្នូរ យ៉ាងច្រើន សន្ធឹកសន្ធាប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia