CamNews

ចម្លែកៗ ៖ តូចចិត្តភរិយាមិនផ្តល់ភាពកក់ក្តៅ បែកគំនិត លក់កូនស្រីតូចវ័យ ទើប ២ ខែ តាមប្រព័ន្ធអ៊ិនធើណេត

ចម្លែកៗ ៖ បុរសដែលទទូចចង់បានសេចក្តីស្រឡាញ់ ក៏ដូចជាការយកចិត្តទុកដាក់ ពីភរិយា
មិនបានសំរេចនោះ  បានបែកគំនិតក្នុងការដាក់លក់កូនរបស់ខ្លួន  នៅតាមប្រព័ន្ធអនឡាញ
ពោលគឺ នៅលើគេហទំព័រទីក្រុងញ៉ូវយ៉ក  Craigslist  នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ   ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ​ ដឺមីរ័រ  ដែលទើបតែបានចេញផ្សាយកាលពី
ប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាឪពុកចិត្តសឿងរូបនោះ មានឈ្មោះថា Marquez វ័យ ២២
ឆ្នាំ    ។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា  ស្រ្តីជាម្តាយ  ដែលសុំមិនបញ្ជេញ
ឈ្មោះ​ បានដឹងករណីខាងលើនេះ បន្ទាប់ពីមានស្រ្តីម្នាក់ បានទូរស័ព្ទចូល តថ្លៃនៅក្នុងដាក់
លក់កូនស្រីតូចវ័យទើបតែ ២​ ខែរូបនេះ ក្នុងតម្លៃប្រមាណជា ១០០ ដុល្លារ ដែលត្រូវបានធ្វើ
ឡើងពីសំណាក់ឪពុកខ្វះភាពកក់ក្តៅ។

យ៉ាងណាមិញ មកទល់នឹងខណៈនេះ  បន្ទាប់ពីបែកធ្លាយនូវករណីខាងលើនេះ  បុរសដែល
ត្រូវជាឪពុក និងស្វាមីចិត្តសឿងរូបនោះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនហើយ
ពីបទបង្កជាហានិភ័យ ដល់សុខាមាលភាពទារកតូច  ដោយគាត់ត្រូវប្រឈមមុននឹងការបង់
ប្រាក់ធានាជាង ១ ពាន់ដុល្លារ ក៏ដូចជាប្រឈមក្នុងការជាប់ពន្ធនាគារ ដល់ទៅ១ ឆ្នាំ ប្រសិន
ណាបើមានការថ្កោលទោស៕

ដោយ ៖ ពិសី
ប្រភព ៖ ដឺមីរ័រ