CamNews

អាថ៌កំបាំងប្រាសាទគូ និង អណ្តូងបុរាណយក្ស ដ៏ចម្លែក មានអង្កត់ផ្ចិត ៧ម៉ែត្រ

ប្រាសាទ​គូ គឺជា​ប្រាសាទ​មួយ​ដែល​មាន​វ័យ​ចំណាស់ ក្នុងចំណោម​ប្រាសាទ​បាក់បែក​នានា​ក្នុង​ខេត្ត
ស្ទឹងត្រែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទ្រូងព្រៃនៃ​ឃុំ​កាំ​ភូ​ន ស្រុក​សេ​សាន និង​មាន​ចំងាយ​
៥​គីឡូ​ម៉ែត​អំពី​ប្រាសាទ​បា​ឌឿ​មនិង​មាន​ចំងាយ​២៥​គីឡូ​ម៉ែត​នៅ​ភាគ​ខាងកើត​នៃទីក្រុង​ស្ទឹងត្រែង​។​
​ប្រាសាទ​គូ អាច​ត្រូវបាន​កសាងឡើង នៅ​ក្នុងអំឡុង​សតវត្ស​ទី​៦ និង ៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញ
សាសនា។

សំណង់​ភាគច្រើន​កសាងឡើង​ពី​ឥដ្ឋ លាយ​ជាមួយ​ថ្ម​បាយក្រៀម។ យ៉ាងណាមិញដោយ​សារ​​អា​​យុ
​កាល​រប​ស់វា​ដែលមាន​វ័យ​ចំណាស់ និង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​អាជ្ញាធរ អភិរក្ស​មរត៌ក
បាន​ធ្វើឲ្យ​ប្រាសាទ​នេះ​  ត្រូវ​ទទួលរង​ការបាក់​រលំ   ដោយសារ​ការគាស់កកាយ   លួច​ប្លន់ និង ការ
ទន្ទ្រាន​យក​របស់​ធម្មជាតិ។ ដូច​ជា​គោ​បុរៈ​មួយចំនួនត្រូបបាន​បាត់បង់ ឬ​ខ្លះ​ត្រូវបាន​បាក់ បែក ធ្លាក់
​រាយ​បាយ​នៅ​ទីនោះ​។ ព្រមទាំង​មាន​ចំណែក​  នៃ​យោនី​របស់​ព្រះ​នាង​ឧមា   ក៏​បាន​បន្សល់ទុក លើ​
ខឿន​ប្រាសាទ​បាក់បែក​នោះដែរ​។​

​វត្ថុ​មួយ​នៅក្នុងចំណោម​វត្ថុ​ដ៏​ អស្ចារ្យ​ជាច្រើន ដែល​បន្សល់ទុក​នៅ​ជុំវិញ​ប្រាសាទ​នោះ គឺ​ផ្ទាំងសិលា
ពណ៌​ខ្មៅ​ដ៏​ធំ​មហិមា​ចំនួន​ពីរ​ផ្ទាំង​របស់​ដូនតា​ខ្មែរ   បាន​បន្សល់​ទុកឲ្យ នៅ​ទីនោះ  ដែល​ក្រាល​គ្រប
ទីនោះ​តាំងពី បុរាណ​មក ហាក់ដូចជា​គេ​ចាក់​បេតុង   ស៊ីម៉ង់​លាយ​ដូច្នេះ​។  ​ម្យ៉ាងទៀត នេះ​ជា​រឿង
ចំឡែក​មួយ ពីព្រោះថា នៅក្នុង​តំបន់​នេះ  ពុំ​មាន​ថ្ម​ប្រភេទ​នេះ​ឡើយ  ហើយ​ថ្ម​ដ៏​ចំឡែក​និង​អស្ចារ្យ
នេះ ត្រូវបាន​ប្រជាជន​នៅ​តំបន់​នេះ​នាំ​គ្នា​ហៅថា " ប្រសាទ​គូ "​។​
​បន្ទាប់ ​ពី​ប្រសាទ​គូ និង​ថ្ម​ចំនួន​ពីរ​ផ្ទាំង មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​ទៀត  ដែល​មាន​អង្កត់ផ្ចិត​ចំនួន​៧​ម ត្រូវ
បាន​គេ​ហៅថា " អណ្តូង​បុរាណ " ដែល​នៅ​ពី​មាត់​អណ្តូង​នៅមាន ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ។ អណ្តូងបុរាណ​
នេះ​មាន​អង្កត់ផ្ចិត​ចំនួន ១​ម និង​ជំរៅ​១​ម  និង​តែងតែ​មាន​ទឹក​ខួប​ប្រាំង  ខួប​វស្សា​។​ ​ប្រជាជន​ដែល​
រស់នៅ​តំបន់​នេះ តែង​មាន​ជំ​នៅ​ថា ទឹក​នៅ​ក្នុង​អណ្តូង​បុរាណ​នេះ អាច​ផ្តល់​សំណាង និង​សុខភាព​
ល្អ​ផងដែរ​៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia