សេដ្ឋកិច្ចរបស់ប្រទេស Venezuela កំពុងតែជួបនូវវិបត្តិដ៏ធ្ងន់ធ្ងរមួយ ដែលកត្តានេះបានធ្វើឲ្យទំនិញ និងឧបករណ៍ប្រើប្រាស់ មានការខ្វះខាត (មានចំនួនតិចតួច) ដែលធ្វើឲ្យតម្លៃលក់របស់វា ក៏ឡើងថ្លៃខ្ពស់កប់ពពកផងដែរ។

បើយោងតាមអត្រាប្តូរប្រាក់ផ្លូវការ ប្រជាជន Venezuela ត្រូវទិញ iPhone 6 មួយគ្រឿងតម្លៃជាង 47,000 USD។ មូលហេតុដែលបង្កឲ្យមានស្ថានភាពបែបនេះ គឺមកពីអតិផរណាខ្ពស់ និងប្រភពទំនិញមានការខ្វះខាត។

អាន៖ Samsung ថា Galaxy S6 គឺជាស្មាតហ្វូនជំនាញ Selfie (Video inside)

រូបិយវត្ថុ Bolivar របស់ Venezuela បច្ចុប្បន្ននេះមានអត្រាប្តូរប្រាក់ផ្លូវការពីរ នៅកំរិត 6.3 និង 12 ប្រាក់ Bolivar ប្តូរបាន ១ដុល្លារអាមេរិច។ បណ្តាអត្រាប្តូរប្រាក់នេះ ត្រូវបានរដ្ឋាភិបាលប្រើប្រាស់សម្រាប់ទូទាត់ ទៅលើមុខទំនិញជាចម្បងដែលមានដូចជា ថ្នាំពេទ្យ ឧបករណ៍បរិក្ខាពេទ្យ ជាដើម។ ប៉ុន្តែជាក់ស្តែង អត្រាប្តូរប្រាក់នៃរូបិយវត្ថុ Bolivar នៅលើទីផ្សារងងឹត (ទីផ្សារខាងក្រៅ មិនផ្លូវការ) បានធ្លាក់ចុះដល់កំរិតធ្ងន់ធ្ងរមួយ។ នៅលើទីផ្សារងងឹត 1 USD ប្តូរបានដល់ទៅ 456 Bolivar។ កត្តានេះបានធ្វើឲ្យតំលៃស្មាតហ្វូន iPhone កើនឡើងខ្ពស់យ៉ាងខ្លាំង។

អាន៖ Samsung និង IBM មានចំនួនប៉ាតង់ ច្រើនជាងគេបំផុត នៅពាក់កណ្តាលដើមឆ្នាំ ២០១៥

បច្ចុប្បន្ន ស្មាតហ្វូនស៊េរីមធ្យមមួយនៅ Venezuela មានតំលៃ 17,000 Bolivar ដែលប្រហាក់ប្រហែលទៅនឹង ប្រាក់ខែអប្បបរមានៃប្រជាជន Venezeula ដល់ទៅជាង ២ខែ។ សម្រាប់ស្មាតហ្វូន iPhone 6 ថ្មីមួយគ្រឿងតម្លៃឡើងដល់ 300,000 Bolivar។ ដូច្នេះបើគិតតាមអត្រាប្តូរប្រាក់ផ្លូវការទាបជាងគេ ស្មាតហ្វូន iPhone 6 ថ្មីមួយគ្រឿងមានតម្លៃលក់ដល់ទៅ 47,619 USD។ ប៉ុន្តែបើគិតតាមអត្រាប្តូរប្រាក់ទីផ្សារងងឹតនោះ iPhone 6 មួយគ្រឿងមានតម្លៃតែ 657 USD ដែលជាកំរិត តម្លៃធម្មតាសម្រាប់ iPhone 6 unlock (ជាប់កូដ)។

ស្ថានភាពលួចឆក់ស្មាតហ្វូននៅប្រទេស Venezuela ក៏កំពុងតែមានការកើនឡើង ដោយសារតែកង្វះប្រភពនៃផលិតផល និងកំរិតតម្លៃកើនឡើងខ្ពស់។ “បើសិនជាអ្នកមានស្មាតហ្វូនតម្លៃថ្លៃ ហើយអ្នកយកចេញមកបង្អួតនៅតាមដងវិថី វានឹងប្រឈមមុខ នូវការឆក់លួចគ្រប់ពេលវេលាទាំងអស់” អ្នកជំនាញប្រឹក្សាយោបល់ Venezuela បញ្ជាក់ឲ្យដឹង៕

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

ប្រែសម្រួល៖ ករុណា
ប្រភព៖ Business Insider, Vreview