ព័ត៌មានអន្តរជាតិ ៖ វេលាល្ងាច ថ្ងៃសុក្រ ម្សិលមិញនេះ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានចេញ ផ្សាយអោយដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១៤នាក់បានស្លាប់ បាត់បង់ជីវិត និង ជា ច្រើន នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍ ផ្ទុះបំពង់ ប្រេងមួយកន្លែង ក្នុងរដ្ឋអានដ្រា ប្រា ដេស ភាគខាងត្បូងប្រទេសឥណ្ឌា។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ ដដែល បន្ត អោយដឹងថា ហេតុការណ៍ នេះបាន កើតឡើង នៅ ក្នុងក្រុមហ៊ុន GAIL ក្នុងរដ្ឋខាងលើ ប្រហែលជា៥៦០គីឡូម៉ែត្រ ពីទីក្រុង ហៃឌ័រដារ៉ាបាត ។ ប្រភព ព័ត៌ មាន បានឲ្យដឹងថា ហេតុការណ៍ឆាបឆេះនេះកំពុងស្ថិតនៅ ក្រោមការគ្រប់គ្រង និងប្រតិបត្តិការ ជួយ សង្គ្រោះ កំពុងដំណើរការ ហើយតួលេខនៃជនរងគ្រោះ ដែលស្លាប់អាចនឹងកើនឡើង។

គួរបញ្ជាក់ផងដែរថា មានមនុស្សចំនួន ៧នាក់បានរងរបួស ហើយ ៣ នាក់ក្នុងចំណោមពួកគេ ស្ថិត នៅក្នុង សភាព ធ្ងន់ធ្ងរ។ ពួកគេកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ ចំណែកមូលហេតុ ដែល បង្ក ឲ្យមានគ្រោះថ្នាក់នេះកើត ឡើង សមត្ថកិច្ចជំនាញកំពុង ត្រូវបានបើកការស៊ើបអង្កេត ៕

<object width="481" height="412" data="http://www.youtube.com/v/WX18qd7iDqo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/WX18qd7iDqo&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី & ដើមអម្ពិល