CamNews

ភិន សុដាលីស ចង់​ប្រជែង​យក​តំណែង​ តារាសម្ដែង​ឆ្នើម បន្តពី សារ៉ាយ សក្ខណា

ភ្នំពេញៈ តារាស្រីវ័យក្មេង កញ្ញា ភិន សុដាលីស បន្ទាប់ពីបានផ្តាច់ពាក្យ ពីអតីត គូដណ្តឹង លោក ប៉ែន តុលា រួចមក គេសង្កេតឃើញថា នាងខំប្រឹងសម្រុកការងារសិល្បៈ ទាំងថ្ងៃទាំងយប់ ថតរឿង ពីមួយទៅមួយ ដោយសារតែនាងចង់ ក្លាយជាតារាសម្តែងមួយដួង ដែលមានឈ្មោះ បោះសំឡេង និងចង់ឆក់យកតំណែង ជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ ក្រោយពី កញ្ញា សារ៉ាយ សក្ខណា សម្រេច ចិត្ត បាយ បាយ ពីសិល្បៈទៅសាងគ្រួសារថ្មី។

បន្ទាប់ពីតារាសម្តែងឆ្នើម សម្បុរខ្មៅស្រអែម កញ្ញា សារ៉ាយ សក្ខណា និង កញ្ញា គឹម លីហ្សា បាន ប្រកាសខ្លួនចូលរោងការ និងត្រៀមបញ្ចប់អាជីពសិល្បៈ បានធ្វើឲ្យអ្នកដឹកនាំរឿង និងទស្សនិកជន ជាច្រើន មានការសោកស្ដាយ ដោយសារពិបាកនឹងស្វែងរក តារាសម្តែងស្រីរូបណា មានទេពកោ សល្យ មកជំនួសតំណែង របស់ពួកគេណាស់។ ទោះបីជាយ៉ាងណា សម្រាប់តារាសម្តែងវ័យក្មេង កញ្ញា ភិន សុដាលីស ដែលគេស្គាល់យ៉ាងច្បាស់ថា ជាកូនស្រីសំណព្វចិត្ត របស់ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បែរជាខំប្រឹងបញ្ចេញស្នាដៃ ចង់គ្រងតំណែង តួឯកបន្តបន្ទាប់ជា ច្រើនរឿង ដើម្បីបង្ហាញឲ្យអ្នកដឹកនាំរឿង ដឹងថា នាងមានទេពកោសល្យ អាចស័ក្តិសមទទួល តំណែង តួឯក បន្តវេនពីតារាសម្តែង កញ្ញា សារ៉ាយ សក្ខណា ដែលកំពុងមានទីផ្សារខ្ពស់ នៅចុង ឆ្នាំ២០១៣នេះ។

ក្នុងឆ្នាំ២០១៣ គេសង្កេតឃើញថា កញ្ញា ភិន សុដាលីស បានបញ្ចេញសា្នដៃ ក្នុងរឿងជាច្រើន ដែលកំពុងតែដាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍ ដោយរឿងទាំងអស់នោះ រូបនាងសុទ្ធតែ សម្តែង ជាតួឯក ។ មានដូចជា រឿង “រលកបោកខ្សាច់” រឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” និងរឿងមួយ ចំនួនទៀត ។ បើទោះជាពេលនេះ ភិន សុដាលីស កំពុងតែជួបស្នេហ៍ប្រះឆា មិនសម បំណង ក៏ដោយ ក៏នាងហាក់មិនបាន បង្ហាញពីជីវិតអាប់អួរ ឈឺចិត្តស្អិតទ្រូងអ្វីឡើយ។ នាងបែរជាខំប្រឹង ស្វះស្វែង ការងារស្ទើរដកឃ្លា មិនរួចទៅវិញ ។

តាមរយៈសមត្ថភាពកេ្មងខ្ចី ក្នុងការសម្តែង របស់ កញ្ញា ភិន សុដាលីស ដែលគ្រងតំណែងជាតួឯក ជាច្រើនរឿងបន្តបន្ទាប់ ប្រចាំផលិតកម្មមហាហង្សនោះ តើនាងអាចហក់លោតទៅឈោង ចាប់ប្រជាប្រិយភាព និងអាចក្លាយខ្លួន ជាតារាសម្តែងឆ្នើម ប្រចាំឆ្នាំដូច កញ្ញា សារ៉ាយ សក្ខណា ដែរឬយ៉ាងណា ខណៈ ភិន សុដាលីស មានអ្នកជួយជ្រោមជ្រែង ស្រាប់ទៅហើយនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល