ប្រភពពីក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានឲ្យដឹងថា អតិថិជន Nokia N9 ឥឡូវនេះនឹង ទទួលបាននូវភាពរីករាយកាន់តែច្រើនថែមទៀតជាមួយនឹងកម្មវិធីអាននិងសរសេរភាសា
ខ្មែរយូនីកូដឲ្យឈ្មោះថាកម្មវិធី KhmerMeego។
តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់ Nokia N9 ទាំងអស់អាចអានព័ត៌មានអនឡាញ, ការ
សំដែងគំនិត នៅក្នុង Facebook, សារ SMS, អ៊ីមែលជាភាសាខ្មែរ និងសរសេរ ឆ្លើយតប វិញបានយ៉ាងងាយស្រួល។
SMS ជាមួយ Khmer Meego
លោក Jerry Manus អគ្គនាយកនៃប្រតិបតិ្តការរបស់ Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមាន
ប្រសាសន៍ ថា ៖ �កម្មវិធី KhmerMeego មានផ្តល់ជូនដោយឥតគិតថ្លៃពី Nokia Store ចាប់
ពីថ្ងៃនេះតទៅ។ ដើម្បី បានកម្មវិធីនេះយកមកប្រើប្រាស់, គ្រាន់តែចូលទៅក្នុង Nokia Store, ទាញយកកម្មវិធី KhmerMeego, ចុចលើ Install, រួចចុច Restart នោះទូរស័ព្ទ Nokia N9 របស់
លោកអ្នករួច រាល់សម្រាប់ប្រើភាសាខ្មែរ យូនីកូដហើយ។
Download Khmer Meego
ចំពោះការប្តូរទៅពីភាសាខ្មែរទៅអង់គ្លេសឬពីភាសាអង់គ្លេសមកខ្មែរវិញ គ្រាន់តែយក ម្រាម
ដៃអូស (Swipe) ចេញពីគែមខាងស្តាំ ឬខាងឆ្វេងនៃ Keyboard ជាការស្រេច�។
Nokia N9 គឺជាស្មាតហ្វូនដែលមានរូបរាងគួរឲ្យទាក់ទាញចិត្ត និងមានរបៀបបញ្ជា សមត្ថភាព
និង កម្មវិធីថ្មីប្លែកគេ។ ឧទាហរណ៍ខ្លះៗរួមមានដូចជា (១) Swipe ៖ការបញ្ជាស្មាតហ្វូនដោយ
ប្រើម្រាមដៃ ផាត់ឬអូសចុះឡើងនៅលើផ្ទៃអេក្រង់ដែលគ្មាន Home Key។ ពេលដែលកំពុង
ប្រើកម្មវិធីអ្វីមួយ ហើយ ចង់ត្រឡប់ក្រោយ ឬកន្លែងដើមវិញគ្រាន់តែយកម្រាមដៃអូសចេញ
ពីជ្រុងណាមួយនៃអេក្រង់ជាការ ស្រេច (២) សមត្ថភាពដំណើរការជាប្រក្រតីនៃ Nokia N9 ទោះជាបើកកម្មវិធីដល់ទៅរាប់សិបកម្មវិធី ក៏ដោយ (៣) បច្ចេកវិទ្យា NFC ដែលបច្ចេកវិទ្យា
បញ្ជូនសំលេង/រូបភាព/វីដេអូ/លេខទំនាក់ទំនងដោយ ពុំចាំបាច់ប្រើខ្សែភ្ជាប់ឬ Bluetooth គឺគ្រាន់តែយកស្មាតហ្វូនមកប៉ះគ្នាផ្នែកខាងខ្នងឬយកវាទៅប៉ះ ជាមួយជាធុងបាស ដែល
ទ្រទ្រង់ NFC គឺអាចប្រើការបានភ្លាម។
ប្រភព៖ Nokia