ភ្នំពេញ ៖ រថយន្ដដឹកឥដ្ឋមួយគ្រឿងរបស់ ក្រុមហ៊ុនចំរើនជា ដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ កោះកុង 3A-0185 បានកិនបុរសម្នាក់បែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅ លើកំណាត់ផ្លូវលេខ២៧១ ទល់មុខខ្លោងទ្វារ ចូលវត្ដសន្សំកុសល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន កាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបាន ប្រជាពលរដ្ឋ ដែលឃើញផ្ទាល់នៅកន្លែងកើត ហេតុបាននិយាយថា មិនបណ្ដាលមកទាំង ស្រុងពីភាគីរថយន្ដនោះឡើយ ពោលជនរង គ្រោះ ពេលកំពុងដើរឆ្លងផ្លូវក្នុងទិសដៅពី កើតទៅលិច ស្រាប់តែដើរជិតដល់រថយន្ដក៏ ជំពប់ជើងដួលចូលកង់ក្រោយ កិនបែកក្បាល ស្លាប់តែម្ដងទៅ ។

ប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបាន និយាយថា ជនរងគ្រោះឈ្មោះសុខ គុណ អាយុ ២៥ឆ្នាំ មុខរបរអ្នកលក់ដូរ ស្នាក់នៅជិតផ្សារ បឹងទំពុន មានម្ដាយឈ្មោះរឿន អាយុជាង ៤០ឆ្នាំ ។

ប្រជាពលរដ្ឋ បានរាយការណ៍ទៀតថា មុនពេលកើតហេតុ គេបានឃើញរថយន្ដដឹក ឥដ្ឋមួយគ្រឿងប្រភេទហ៊ីយ៉ាន់ដាយ ៥តោន ធ្វើដំណើរក្នុងទិសពីជើងទៅត្បូង (ពីពេទ្យ រុស្សីទៅក្បាលថ្នល់) លើកំណាត់ផ្លូវលេខ ២៧១ លុះពេលធ្វើ ដំណើរ ទៅដល់មុខខ្លោង ទ្វារវត្ដសន្សំកុសល ជនរងគ្រោះធ្វើដំណើរឆ្លង កាត់ផ្លូវ ស្រាប់តែមិនដឹងជាហេតុដូចម្ដេចក៏ ជំពប់ជើងដួល ចូលកង់ក្រោយ កិនស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ អ្នកបើករថយន្ដបានបន្ដដំណើរទៅមុខ លុះដល់មុខខ្លោងទ្វារដំបូកខ្ពស់ ក៏ត្រូវបាន សមត្ថកិច្ចឃាត់ទាំងរថយន្ដនិងអ្នកបើកបរ យកទៅសួរនាំ ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់ ។

អ្នកបើករថយន្ដឈ្មោះរឿន ភារម្យ អាយុ ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ប្រសាទ ឃុំ ស្វាយអំពេ ស្រុកមុខកំពូល ខេត្ដកណ្ដាល បាន និយាយថា រូបគេបើករថយន្ដយឺតៗមិនដឹង ថា កិនជនរងគ្រោះនោះឡើយ រួចក៏បន្ដដំណើរ ទៅមុខដោយធម្មតាក៏ត្រូវសមត្ថកិច្ចឃាត់តែ ម្ដង ។

រឿន ភារម្យ បាននិយាយថា បច្ចុប្បន្នខ្លួន ស៊ីឈ្នួលបើករថយន្ដដឹកឥដ្ឋ ឱ្យក្រុមហ៊ុនចំរើន ជាដឹកឥដ្ឋ ដែលរហូតមកដល់ពេលនេះ មាន រយៈពេល៣ឆ្នាំមកហើយ ។

នៅកន្លែងកើតហេតុវិញ ស្ដ្រីជាម្ដាយរបស់ ជនរងគ្រោះ បានស្រែកទ្រហោយំ នៅពេល ដែលឃើញកូនប្រុសរបស់ខ្លួនដេកស្លាប់នៅ លើថ្នល់ ក្រោយពីរថយន្ដកិនធ្លាយខួរ ។

បច្ចុប្បន្ននគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ បាន ប្រគល់រថយន្ដ និងអ្នកបើករថយន្ដទៅឱ្យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ តាមនីតិវិធី ដោយឡែកសពជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល