ភ្នំពេញ៖ បន្ទាប់ពីផ្ទុះនូវជម្លោះបែកផ្សែងជាថ្មីរវាងលោក វ៉ាត លីម៉េង ជាមួយអតីតសង្សារចាស់ ជុំវិញរឿងរ៉ាវ ដែលថាលោក វ៉ាត លីម៉េង បានសរសេរសារ និយាយគំរាមបង្ហោះរូបស្រាត របស់តារាសម្តែង វណ្ណ ម៉ូនីកា ឲ្យគេបានឃើញជាសារធារណៈមកនោះ បច្ចុប្បន្នរឿងនេះ កំពុងតែក្លាយទៅជាប្រធានបទ ដ៏ក្តៅគគុកមួយ សម្រាប់មហាជនមិត្តអ្នកអាន ក៏ដូចជាអ្នកដែលនិយមលេង សង្គមយក្ស Facebook ខណៈដែលពួកគេ កំពុងនៅតែផ្តោតអារម្មណ៍ ចាំតាមដានសាច់រឿងបន្តថា តើតួអង្គមួយណាក្លាហាន ហ៊ានចេញមុខនឹងប្រឈមការពិត?

នៅត្រង់ចំណុចនេះ ត្រូវបានគេសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃ ក្រោយពេលដែលអ្នកទាំងពីរគឺលោក វ៉ាត លីម៉េង និងកញ្ញា វណ្ណ ម៉ូនីកា បានចាប់ផ្តើមផ្ទុះជម្លោះឈ្លោះ ទាស់ទែងពាក្យសម្តី ជាមួយគ្នាជាថ្មី តាមរយៈការផ្ញើសារគំរាម ឌឺដងផ្លែផ្កាដាក់គ្នាមកនោះ ឃើញថាភាគីទាំងសងខាង ហាក់ចង់យកឈ្នះ និងត្រូវរៀងៗខ្លួន ប៉ុន្តែយ៉ាងណាមិញ តារាសម្តែង វណ្ណ ម៉ូ នីកា ហាក់កំពុងមានប្រៀប ច្រើនជាង គ្រាបច្ចុប្បន្នតារារូបនេះ បានរៀបចំភស្តុតាង ដាក់ពាក្យបណ្តឹងជុំវិញរឿងលោក វ៉ាត លីម៉េង គំរាមបង្ហោះរូបស្រាត និងរឿងរ៉ាវមួយចំនួនទៀត ។

ទន្ទឹមនឹងគ្នានេះ មជ្ឈដ្ឋានមហាជន ក៏ដូចជាអ្នកនិយមប្រើប្រាស់ Facebook មួយចំនួន ក៏បានលើកឡើង ស្រដៀងគ្នាថា តារាសម្តែង វណ្ណ ម៉ូនីកា ពិតជាក្លាហាន ហ៊ានប្រឈមមុខជំនះនូវឧបសគ្គទាមទារ រកយុត្តិធម៌ការពិត ប្តឹងទៅលើលោក វ៉ាត លីម៉េង ដែលបានប្រើ ទង្វើគំរាមកំហែង យករូបស្រាតរបស់នាងមកបង្ហោះ ។ មិនតែប៉ុណ្ណោះ នាងក៏មានភស្តុតាងមួយចំនួន បញ្ចេញឲ្យមហាជន បានឃើញផងដែរ ។

ប្រភពដដែល បានលើកឡើងទៀតថា ដោយឡែកចំពោះលោក វ៉ាត លីម៉េង តើមានភស្តុតាងបញ្ចេញឲ្យគេបានឃើញដូច វណ្ណ ម៉ូនីកា ឬអត់? ម្យ៉ាងទៀតពួកគេ ក៏បានស្នើឲ្យលោកបញ្ចេញរូបស្រាត របស់តារាសម្តែងនាង វណ្ណ ម៉ូនីកា នៅលើទំព័សង្គម Facebookជាសារធារណៈ ដើម្បីកំឲ្យចាញ់ចិត្ត ។ ក្នុងនោះដែរ គេក៏បានរិះគន់ខ្លាំងៗទៅលើលោក វ៉ាត លីម៉េង ថា មិនគួរណាធ្វើបែបនេះឡើយ ព្រោះអាចខុសខ្លួនឯង បើសិនជាលោកបានសរសេរសារគំរាមបែបនោះមែនទៅលើ វណ្ណ ម៉ូនីកា ។

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នេះគេហទំព័រ LookingTODAY នៅមិនទាន់អាចស្វែង រកការបកស្រាយជុំវិញរឿងរ៉ាវ ខាងលើនេះពីសំណាក់លោក វ៉ាត លីម៉េង បាននៅឡើយទេ ។ ប៉ុន្តែមុននេះបន្តិច គេក៏បានប្រទះឃើញលោក វ៉ាត លីម៉េង បានសរសេរបង្ហោះសារថា «ខ្ញុំបាទ វ៉ាត លីម៉េង សូមផ្ញើសារនេះ ទៅមនុស្សស្រីម្នាក់ឈ្មោះ វណ្ណ ម៉ូនីកា និង បណ្តាអ្នកសរសេរអត្ថបទ របស់ page ខ្លះដែលចុះផ្សាយ ពីរឿងខ្ញុំ និង វណ្ណ ម៉ូនីកា ។

១-សុំបណ្តា អ្នកសរសេរអត្ថបទរបស់ page នោះ មេត្តាសរសេរទៅតាមក្រមវិជ្ជាជីវៈ អ្នកសារព័ត៌មានផង ព្រោះរឿងនេះជារឿងបុគ្គល ដូច្នោះសុំកុំប្រើឈ្មោះ របស់ផលិតកម្ម ថោន មកពាក់ព័ន្ធជាមួយ ។

២- ខ្ញុំគ្មានពេលទំនេរ ខ្វល់ពីរឿងអត់ប្រយោជន៍ចឹងទេ ហើយក៏ចង់ប្រាប់មិត្តទាំងអស់គ្នាដែរ ខ្ញុំប្រើលេខទូរស័ព្ទតែ១ប្រព័ន្ធទេគឺ ០១០ ដូច្នេះបើ វណ្ណ ម៉ូនីកា ចោទថា លេខទូរស័ព្ទប្រព័ន្ធ ០៨៥ ដែលគំរាមនាងជារបស់ខ្ញុំ នាងអាចទៅប្តឹងប៉ូលិស ឬអាចទៅសួរនៅទីស្នាក់ ការរបស់ប្រព័ន្ធ ០៨៥ នាងនឹងដឹងពីឈ្មោះ របស់ម្ចាស់លេខហ្នឹងហើយ មិនចាំបាច់ចុះផ្សាយ តាមសារព័ត៌មាន ឬ page ផ្សេងៗចឹងទេ» ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ កញ្ញា វណ្ណ ម៉ូនីកា បាននិយាយថា រឿងនេះ គឺនាងបានរៀបចំចាត់ការរួចអស់ហើយ ដោយបានរៀបចំឯកសារ ភស្តុតាង និងបានដាក់ពាក្យបណ្តឹងទៅលើលោក វ៉ាត លីម៉េង រួចហើយដែរ ដើម្បីរកយុត្តិធម៌ចំពោះខ្លួននាង ដែលត្រូវបានបុរសម្នាក់នេះ គំរាមបង្ហោះរូបស្រាតនោះ និងមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ គ្មានភស្តុតាងការពិត ។ ក្នុងនោះនាងទាមទារឲ្យលោក វ៉ាត លីម៉េង ត្រូវតែចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់នូវទង្វើរបស់ខ្លួន ។

កញ្ញា វណ្ណ ម៉ូនីកា នៅតែប្រកាសរក្សាគោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯងថា នាងពិតជាមិនដែលមានរូបថតស្រាត ណាមួយសោះឡើយ ហើយថានេះជាការបង្ខូចកេរ្តិ៍ឈ្មោះក្នុងនាមខ្លួននាងជានារីខ្មែរដែរនោះ ។ ជាមួយគ្នានេះ នាងក៏បានបង្ហាញពីភស្តុតាងខ្លះៗ ដែលនាងបានរៀបចំដាក់ពាក្យបណ្តឹងទៅលោក វណ្ណ លីម៉េង ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល