ព័ត៌មានអន្ដរជាតិ៖ លោក Joey Brush Jr ជាអតីតសមាជិកសភាក្នុងរដ្ឋ Georgia ប្រទេសសហរដ្ឋអារមេរិក ហើយក៏ជាបុគ្គលមួយរូបដែលធ្លាប់ ពង្រៀងច្បាប់ឲ្យលុបចោលការជិះម៉ូតូ ពាក់មួយសុវត្ថិភាពផងដែរនោះបាន ទទួលមរណៈភាព ដោយគ្រោះថ្នាក់ចររាចរ លើវិថី Louisville Roads ក្នុងទីក្រុង Columbia ។

យោងតាមព័ត៌មានចេញពីកន្លែងកើតហេតុ បានចុះផ្សាយឲ្យដឹងថា លោក Joey Brush Jr កំពុងតែធ្វើដំណើរដោយម៉ូតូរបស់គាត់ម៉ូដែល Harley Davidson នៅលើផ្លូវ Columbia មានទិសដៅពី កើតទៅលិច លុះទៅដល់ផ្លូវប្រសព្វគ្នាជា ចំនុចកើតហេតុ ក៏ស្រាប់តែលេចចេញរថយន្ដ ម៉ូដែល Dodge Caliber បើកបរដោយជន វ័យ ៤៩ ឆ្នាំឈ្មោះថា Kimberly Crouch មានទិដៅពីជើងទៅត្បូង ក៏ប្រឡះគ្នាត្រង់ចំនុចនោះតែម្ដង។ ប្រភពបានបន្ដទៀតថា គ្រោះថ្នាក់នេះ បានបង្កឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ខណៈដែលជនរងគ្រោះបានយកទៅដល់មន្ទីពេទ្យត្រូវ ដាច់ខ្យល់ស្លាប់។

លោក Joey Brush Jr ធ្លាប់មានប្រវត្ដិជាប់ឈ្មោះជាអ្នកតំណាងរាស្រ្ដនៅក្នុងរដ្ឋ Georgia ចំនួន ២ អាណត្ថិ កាលពីឆ្នាំ 1991-1992 & 1995-1996 ហើយក៏ជាបុគ្គលមួយត្រូវបានគេស្គាល់ច្បាស់ថា ធ្លាប់ពង្រៀងច្បាប់ថ្មី តវ៉ាប្រឆាំង ឲ្យលុបបំបាត់ចោល ច្បាប់ពាក់សុវត្ថិភាពរាល់ពេលជិះម៉ូតូ ។

គូរបញ្ជាក់បន្ថែមផងដែរថា ចំពោះស្ថានភាពដែល ជនរងគ្រោះកំពុងជិះម៉ូតូ មិនទាន់មាន ព័ត៌មានណា មកបញ្ជាក់ពីការបើកបររបស់គាត់ច្បាស់លាស់នោះទេ ថាតើគាត់បានពាក់មួកសុវត្ថិភាព ឬមួយក៏អត់ក្នុងស្ថានភាពពេលនេះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ wrdw