CamNews

ញាក់សាច់ យន្តហោះ មួយគ្រឿង ក្រោយហោះឡើង បានតែបន្តិច ហោះស្ទុះ ទៅបុក អាគារ លាន់ដូចរន្ទះ

ព័ត៌មានអន្តរជាតិ ៖ វេលាមុននេះ បន្តិច ក្រោយពីបានដកស្រង់ សម្តីអាជ្ញាធរ ប្រចាំអាកាសយានដ្ឋាន ទំព័រសារព័ត៌មាន ស៊ីអិនអិន បានចេញផ្សាយ អោយដឹងថា យន្តហោះ ដឹកទំនិញមួយគ្រឿងបានស្ទុះ ហោះទៅបុក នឹងអាគារពាណិជ្ជកម្ម មួយកន្លែង ទាំងកម្រោល ក្រោយពីហោះហើរ បានតែបន្តិចហោះ ចេញពីអាកាសយានដ្ឋាន ក្រុង Nairobi ប្រទេស កេនយ៉ា វេលាព្រឹក ថ្ងៃពុធ ព្រឹកមិញនេះ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា មនុស្ស ៤ នាក់​ ដែលមាន វត្តមាន នៅលើយន្តហោះ ដឹកទំនិញ ខាងលើ ត្រូវបានគេមានភាពភ័យខ្លាច ថាបានស្លាប់បាត់បង់ជីវិត ។ ជាការអះអាង បញ្ជាក់បន្ថែមពី មន្រ្តីក្នុងស្រុក អោយដឹងថា យន្តហោះ The Fokker 50 ក្រោយពីបានហោះចេញពីអាកាសយានដ្ឋាន អន្តរជាតិ Jomo Kenyatta International Airport ក្រុង Nairobi បានតែបន្តិចវាក៏បានហោះស្ទុះទៅបុក សំណង់អាគារពាណិជ្ជកម្ម មួយកន្លែង ផ្ទាល់តែម្តង ។

កាកបាទក្រហម ប្រទេស កេនយ៉ា អះអាងអោយដឹងថា ពុំទាន់មានករណី ថាបានរកឃើញសាកសព បុគ្គលណាមួយនៅឡើយទេ ។ ស្របពេលដែល ក្រុមការងារ ក៏កំពុងតែ ចេញប្រតិបត្តិការអន្តរាគមន៍ នៅឡើយ ។ ខណៈគ្រោះថ្នាក់ លើកនេះ​ បានកើតឡើង វេលាព្រឹកព្រលឹមពេកពុំមាននរណាម្នាក់បាន លេចវត្តមានរបស់ខ្លួន នៅក្នុងសំណង់អាគារ ខាងលើ ទាំងព្រឹកនោះទេ នេះបើយោងតាមសម្តីមន្រ្តី មកពីអាកាសយានដ្ឋាន ៕

<object width="479" height="410" data="http://www.youtube.com/v/OCzNkvFQddI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/OCzNkvFQddI&rel=1" /></object>

<object width="481" height="412" data="http://www.youtube.com/v/0mU9aDFv3aA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0mU9aDFv3aA&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន