CamNews

រាជរដ្ឋាភិបាល កម្ពុជាប្រកាស សុពលភាព អត្តសញ្ញាប័ណ្ណ ដែលផុតកំណត់

ភ្នំពេញ៖ អនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថាលេខាដោយ សម្ដេច ហ៊ុន សែន បានអនុញ្ញាត ឲ្យពលរដ្ឋ ខ្មែរប្រើប្រាស់ អត្តសញ្ញាណប័ណ្ណខ្មែរ ដែលអស់សុពលភាព ហើយមិនទាន់បានបំពេញ បែបបទសុំធ្វើ អត្តសញ្ញា ប័ណ្ណសញ្ជាតិ្តខ្មែរ ទុតិយតា ត្រូវបានបន្តសុពលភាព រហូតដល់ថ្ងៃទី៣១ខែ ធ្នូឆ្នាំ ២០១៨។

យោងទៅលើអនុក្រឹត្យលេខ១៩៨ស្ដីពីការកែ សម្រួលមាត្រា៤នៃអនុក្រឹក្យ លេខ១៣២ស្ដីពី ការផ្ដល់អត្តសញ្ញា ប័ណ្ណសញ្ជាតិ្តខ្មែរ ទុតិយកាចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ បន្តថា " បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងត្រូវ អនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍"។

ក្នុងនោះរដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបទេស រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារៈកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះ ហត្ថាលេខាត ទៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល