ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ អាយុ១៧ ឆ្នាំ បានដាច់ចិត្ដចងក សម្លាប់ខ្លួននៅលើផ្ទះ បងស្រី
ដោយសារតែតូចចិត្ដគ្មានលុយព្យា បាលជំងឺ ដែលកំពុងរាតត្បាត នៅក្នុងរាង កាយ ហើយ
បានកើតមានឡើងជាយូរណាស់ មកហើយនោះ ។

ការបញ្ចប់ជីវិតរបស់នារីវ័យក្មេងអាយុ ១៧ឆ្នាំរូបនេះ បានបន្សល់ទុកនូវការយំសោក បោក
ខ្លួនពីសំណាក់ឪពុកម្ដាយ ក្រុមគ្រួសារ និងសាច់ញាតិទាំងមូល។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ការ ភ្ញាក់ផ្អើលថា មាននារីវ័យក្មេងម្នាក់ចងក សម្លាប់
ខ្លួននោះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ១១និង ៣០នាទីព្រឹក ថ្ងៃទី២៥ ខែ មករា ឆ្នាំ
២០១៣ ស្ថិតនៅផ្ទះបងស្រីរបស់ ខ្លួន ដែលមានទីតាំងនៅក្នុងក្រុមទី២ ភូមិ២ សង្កាត់ជ្រោយ
ចង្វារ ខណ្ឌឫស្សីកែវ ។

សាច់ញាតិនារីរងគ្រោះបាននិយាយថា មូលហេតុដែលនាំឱ្យកញ្ញាស្រីពៅ អាយុ១៧ ឆ្នាំ ដែល
មានស្រុកកំណើតនៅខេត្ដតាកែវ និងទៅរស់នៅរកស៊ីនៅ ខេត្ដពោធិ៍សាត់ ដាច់ ចិត្ដចងក
សម្លាប់ខ្លួន ពេលមកលេងផ្ទះបង ស្រី នៅសង្កាត់ជ្រោយចង្វារនេះ ដោយសារ តែតូចចិត្ដនឹង
ខ្លួនក្រ ហើយគ្មានលុយព្យាបាល ជំងឺ ដែលកំពុងហ៊ុំព័ទ្ធរាងកាយ ដូចជាជំងឺ បេះដូង និងជំងឺ
សាច់ដុះក្នុងបំពង់កជាដើម។

សាច់ញាតិនារីរងគ្រោះបាននិយាយទៀត ថា នាងបានមកលេងផ្ទះបងស្រីរបស់ខ្លួន អស់រយៈ
ពេល៤-៥ថ្ងៃមកហើយ លុះនៅ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ខណៈ ដែលម្ដាយរបស់ខ្លួន
និងបងប្អូន កំពុងលក់ ឥវ៉ាន់នៅខាងមុខផ្ទះ ស្រាប់តែនារីរងគ្រោះ បានយកខ្សែនីឡុង ចងកភ្ជាប់
នឹងធ្នឹមផ្ទះ បណ្ដាលឱ្យដាច់ខ្យល់ស្លាប់ ហើយបង្កឱ្យមាន ការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង
៣០នាទី ព្រឹកថ្ងៃដដែល ។

ក្រោយពីទទួលបានព័ត៌មានពីការចងក សម្លាប់ខ្លួននារីវ័យក្មេងរូបនេះ សមត្ថកិច្ចមូល ដ្ឋាននិង
សមត្ថកិច្ចជំនាញបានចុះទៅកន្លែង កើតហេតុភ្លាមៗដើម្បីធ្វើកោសល្យវ័យ ហើយ អះអាងថា
ការស្លាប់របស់ជនរងគ្រោះ បណ្ដាលមកពីអំពើអត្ដឃាត មិនមែនជារឿង ឃាតកម្មណាមួយ
នោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពនារីរង គ្រោះទៅឱ្យក្រុមគ្រួសារនិងសាច់ញាតិយក ទៅធ្វើ
បុណ្យតាមប្រពៃណី ដោយក្ដីអាលោះ អាល័យនិងក្ដុកក្ដួលក្នុងចិត្ដ ចំពោះការសោក ស្ដាយ
យ៉ាងពន់ពេក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល