ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១១ នាក់ បាន ស្លាប់ បាត់បង់ជីវិត ក្រោយហេតុការណ៍ គ្រោះថ្នាក់ បាក់រលំអាគារមួយកន្លែង នៅភាគខាងលិច ទីក្រុង Mumbai ប្រទេស ឥណ្ឌា នេះបើ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីមន្រ្តីប៉ូលីសក្នុងស្រុក ។

ប្រភពបន្តអោយដឹងថា មនុស្សបាត់ខ្លួនច្រើននាក់ផ្សេងទៀត មានការ ព្រួយបារម្ភថា អាចនឹងស្លាប់ បាត់បង់ជីវិត នៅក្រោមគំណរថ្ម អាគារ កំពស់ ៣ ជាន់ បាក់រលំលើកនេះ នាព្រឹក ព្រលឹម ព្រឹកមិញ នេះថ្ងៃអង្គារ ទី ៤ សីហា ២០១៥ តែម្តង ។ របាយការណ៍ បញ្ជាក់ អោយ ដឹងថា មន្រ្តីក្នុងស្រុក ធ្លាប់ លើកឡើងជាការដាស់តឿន អោយដឹងថា អាគារខាងលើ មាន សភាពចាស់ ទ្រុឌទ្រោម មានហានិ ភ័យគ្រោះថ្នាក់ខ្ពស់បំផុត ក្នុងការរស់នៅ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះក៏ពលរដ្ឋទាំងនោះបាន បដិសេធក្នុងការចាកចេញពីសំណង់អាគារខាងលើ ។

គួរបញ្ជាក់ថា ជនរងគ្រោះ ច្រើនជាង ១០០ នាក់ បានស្លាប់បាត់បង់ជីវិត រយៈពេល ២ឆ្នាំចុងក្រោយ នេះពីទីក្រុង Mumbai ដោយសារតែគ្រោះថ្នាក់ បាក់រលំសំណង់អាគាររស់នៅ ច្រើនជាង ១៤,០០០ អាគារនៅក្នុងទីក្រុង Mumbai មានអាយុកាលលើសពី ៧០ ឆ្នាំ ។ ចន្លោះឆ្នាំ ២០០៨ និង ឆ្នាំ២០១២ សំណង់អាគារស់នៅប្រមាណជាង ១០០ បានបាក់រលំ បានបណ្តាលអោយមនុស្ស ៥៣ នាក់ស្លាប់ បាត់បង់ជីវិត ក្នុងនោះ ១០៣ នាក់ផ្សេងទៀត រងរបួស ។ សម្ភារៈ និង បច្ចេកទេស សាងសង់នៅ មានកម្រិត ត្រូវបានគេដាក់បន្ទុក នាំមកនូវការបាក់រលំ ជាច្រើនលើកច្រើនសា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី