ខ្លាញ់ត្រី Omega 3 តែងត្រូវបានគេយល់ថា ជា “ឱសថទិព្វ” ក្នុងការជួយឱ្យខួរក្បាលបានរីកចម្រើន
ក៏ដូចជាកាត់បន្ថយជម្ងឺនានា ដូចជាបេះដូងជាដើម ប៉ុន្ដែ ប្រសិនប្រើប្រាស់មិនបានត្រឹមត្រូវទៅតាម
ការកំណត់“ឱសថទិព្វ” នេះ នឹងបង្កផលអាក្រក់ដល់សុខភាព។

សារជាតិ Omega 3 ក្នុងខ្លាញ់ត្រី ត្រូវបានគេបញ្ជាក់ថា មានសមត្ថភាពនាំមកនូវប្រយោជន៍ច្រើន
ដល់បេះដូង កាត់បន្ថយ Cholesterol និង Triglycerid ក្នុងឈាម ជួយបន្ថយហានិភ័យនៃការឡើង
សម្ពាធឈាម។ ទន្ទឹមនឹងនេះ Omega 3 ក៏មានប្រយោជន៍ជួយឱ្យបេះដូងដំណើរការល្អ ទប់ទល់
នឹងបញ្ហាឈាមខាប់ បន្ថយការប្រឈមនឹងគ្រោះថ្នាក់គាំងបេះដូង នៅពេលក្មេងធំឡើង។ ជាងនេះ
Omega 3 ក៏ជួយធ្វើឱ្យខួរក្បាលរបស់ក្មេង បានរីកចម្រើនផងដែរ។

Omega 3 ក៏ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្របញ្ជាក់ថា មានផ្ទុកសារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្មខ្ពស់
ជួយទប់ស្កាត់ ការផ្លាស់ប្ដូរនៃកោសិកាធម្មតា ដែលជាមូលដ្ឋាននៃការកើតជម្ងឺមហារីក ជួយចិញ្ចឹម
កោសិកាឱ្យមានសុខភាពល្អ មិនឱ្យវាក្លាយជាកោសិកាមហារីក។ ពិសេសជាងនេះ Omega 3 ក៏ជួយ
ទប់ស្កាត់មហារីកសុដន់របស់ស្ដ្រី ស្អិតពោះវៀន និងជំងឺមហារីកក្រពេញប្រូស្តាត។

ខ្លាញ់ត្រី មានតួនាទីដ៏សំខាន់ចំពោះការរីកចម្រើនរបស់ខួរក្បាលកុមារ ដោយវាជួយឱ្យខួរក្បាល
ទទួលយកព័ត៌មានបានងាយស្រួល ជឿជាក់ និងគិតគូរប្រកបដោយភាពឡូហ្សិក ជួយកាត់បន្ថយ
ការកើតជម្ងឺព្រួយចិត្ត សរសៃប្រសាទ និងទប់ស្កាត់ជម្ងឺបាត់បង់ការចងចាំ។

ក្រៅពីអាស៊ីត Omega 3 ខ្លាញ់ត្រីប្រភេទនេះ ក៏មានផ្ទុក DHA និង EPA មានប្រយោជន៍ដល់ទារក
ក្នុងផ្ទៃ។ ពេលនៅក្នុងផ្ទៃម្ដាយ ប្រសិនមិនបានបំប៉នជាតិ DHA គ្រប់គ្រាន់ ទារកនឹងយកសារជាតិ
នេះពីម្ដាយ។ ការពិសោធជាច្រើន ឱ្យដឹងថា ស្ដ្រីដែលបានកើតកូនម្នាក់ នឹងបាត់បង់សារជាតិ DHA
ប្រមាណជា ៣% ។ ប្រសិនអ្នកមានកូនបីនាក់ នោះអ្នកអាចបាត់បង់ DHA ប្រមាណជា ១០% ពីខួរ
ក្បាល។

យ៉ាងណាក៏ដោយ ប្រសិនប្រើប្រាស់មិនបានត្រឹមត្រូវទៅតាមការកំណត់ គ្រាប់វីតាមីន Omega 3
នឹងអាចបណ្ដាលឱ្យមានផលមិនល្អ ពិសេស ចំពោះអ្នកដែលមានឈាមរាវខ្លាំង និងស្បែកមានខ្លាញ់
ច្រើន។

កម្រិតដែលត្រូវបានស្ដង់ដា សម្រាប់កុមារ ពីអាយុ ១ឆ្នាំ ដល់ ៣ឆ្នាំ គឺ មិនឱ្យលើសពី ២០០មីលីក្រាម
/ថ្ងៃ។ កុមារអាយុ ពី ៤ ដល់ ៨ឆ្នាំ អាចប្រើ ៤០០មីលីក្រាម/ថ្ងៃ។ យ៉ាងនេះក្ដី មុននឹងប្រើប្រាស់ Omega
3 អ្នកគួរតែសុំយោបល់ពីគ្រូពេទ្យ ឱ្យបានច្បាស់លាស់។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

វិធីងាយៗ ជួយកំចាត់ខ្លាញ់ក្បាលពោះ បាន យ៉ាងឆាប់រហ័ស

រកឃើញវិធីថ្មី ដើម្បីលុបរឿងអាក្រក់ ចេញពីខួរក្បាល

វិធីសង្គ្រោះបន្ទាន់ ដល់អ្នកកំពុង គាំងបេះដូង

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH