ទឹក ជាវត្ថុធាតុធម្មជាតិមួយ ដ៏សំខាន់ សំរាប់មនុស្ស សត្វ និង រុក្ខជាតិ ក្នុងជីវភាព រស់នៅជា
ប្រចាំរបស់មនុស្សនៅលើផែនដី។ មានមនុស្សរស់នៅ ក្នុងប្រទេសមួយចំនួន បាត់បង់ជីវិត
ដោយសារតែ ខ្វះទឹក សំរាប់បរិភោគ។ ដូច្នេះ លោកអ្នកអាច សន្សំសំចៃ និង កែច្នៃទឹក ទុក
សំរាប់ប្រើប្រាស់ឡើង បាន តាមវិធីដូចខាងក្រោម។

១/ លាងចាន៖ នៅពេល ដែលអ្នក ប្រើប្រាស់ទឹកលាងសំអាតចាន រួចហើយដាក់ចានទាំង
នោះ នៅលើរាវចាន ឱ្យស្រក់ឱ្យអស់ កុំបង្ហូរចោល រក្សាទុកទឹក ដែលសល់ពីការលាងចាន
ទុកស្រោចផ្កា។

២/ ងូតទឹកឱ្យឆ្កែ៖ ពេលងូតទឹកឱ្យឆ្កែ មិនត្រូវដងទឹក ចាក់ពីលើវាទេ វិធីបែបនេះ ធ្វើឱ្យ
បាត់បង់ទឹកច្រើន។ វិធីល្អអ្នកត្រូវ ចាប់ឆ្កែដាក់ក្នុង ធុង ឬ ឧបករណ៍ណា ដែលអាចទប់ទឹក
បាន ដើម្បីទឹក ដែលប្រើប្រាស់រួចហើយនោះ ទុកសំរាប់ ស្រោចផ្កា ឬ រុក្ខជាតិ នៅក្នុងផ្ទះ។

៣/ បោកសំលៀកបំពាក់៖ មិនថាលោកអ្នកបោកសំលៀកបំពាក់ ដោយប្រើដៃ ឬ ម៉ាស៊ីន
សំរាប់បោកនោះទេ សូមកុំបង្ហូរទឹកចោល រក្សាទឹកដែលសល់ ទុកសំរាប់ ដុសសំអាតបន្ទប់
ទឹក និង បង្គន់៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2