ព័ត៌មានបរទេស ៖ ដោយយោងតាមប្រភពសារព័ត៌មានសឹង្ហបុរី channelnewsasia ដែលទើប
តែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ បានអោយដឹងថា មកទល់នឹងពេលនេះ ចំនួន
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុបាក់រលំអាគាររោងចក្រ កំពស់ ៨
ជាន់នៅបង់ក្លាដេស្ស បានកើនឡើងដល់ ៤៨២ នាក់ហើយ មកទល់នឹងថ្ងៃសុក្រនេះ បន្ទាប់
ពីក្រុមជួយសង្គ្រោះ បានចំណាយពេលដល់ទៅពេញមួយយប់ ដោយទាញយកសាកសព
មនុស្ស ៤១ នាក់ ពីគំនរថ្មបាក់បែកនៃអាគារកំពស់ ៨ ជាន់មួយនេះ ។

គួររំឭកផងដែរថា សោកនាដកម្ម បាក់រលំអាគាររោងចក្រដែលមានកំពស់ដល់ទៅ ៨ ជាន់
មួយនេះ បានកើតឡើងកាលពីពេលកន្លងទៅ ពោលគឺនៅថ្ងៃទី ២៤ មេសា នៅក្រុង ដាកា
ប្រទេសបង់ក្លាដេស្ស ដោយបាក់រលំសង្កត់លើកម្មករជាង ៣០០០ នាក់ តែយ៉ាងហោច
ណាស់ កម្មករប្រមាណជាង ២៤៣៧ នាក់ ក៏ត្រូវបានសង្គ្រោះផងដែរ។

ដោយឡែក ករណីសោកនាដកម្មខាងលើនេះ ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បានចេញ
ផ្សាយជាច្រើនដងរួចមកហើយ ទាក់ទិននឹងប្រធានបទខាងលើនេះ ស្របពេលដែលសារ
ព័ត៌មានចុងក្រោយ បាននិយាយពី ម្ចាស់អាគារវាយនភ័ណ្ឌ ដែលមានកំពស់ដល់ទៅ ៨
ជាន់នេះ មានឈ្មោះ Mohammed Sohel Rana ត្រូវបានបញ្ជូនទៅក្រុងដាកាហើយតាមរយៈ
ឧទ្ធម្ភាចក្រ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ បន្ទាប់ពីកម្មករទាំងអស់ ត្រូវបានបង្ខំ
ចិត្តអោយបំពេញការងាររបស់ខ្លួន នៅក្នុងរោងចក្រមួយនោះ ពីសំណាក់ម្ចាស់រោងចក្រ បើ
ទោះជាមានការធ្វើបាតុកម្មសុំមិនបំពេញការងារ បន្ទាប់ពីរកអោយឃើញថា សំណង់អាគារ
មួយនេះ មានការបាក់បែកខ្លាំងក៏ដោយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia