ជូត
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកដែលកំពុងត្រៀមធើ្វអី្វមួយ
អាចនឹងត្រូវមានមនុស្សចំាបង្កហេតុ និងធើ្វអោយលោកអ្នកឈឺក្បាលផងដែរ។
ចំពោះគួរស្នេហាវិញ មានការឈ្លោះប្រកែកគ្នា។
ឆ្លូវ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត សំរាប់មុខជំនួញដែលលោកអ្នកកំពុងតែធើ្វ
អាចធើ្វអោយលោកអ្នកមានឱកាសទទួលបាន បទពិសោធន៏ និងចំនូល
គួរសម។ សំរាប់អ្នកដែលមិនទាន់មានការងារធើ្វនោះ អាចមានមនុស្ស
ជួយរក រហូតបានជោគជ័យ។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម ដំនើរការរកស៊ីមានចំនូលដូចជាធម្មតា តែលោកអ្នក
គួរតែចេះបង្កើតអី្វថី្មសំរាប់មុខជំនួញរបស់លោកអ្នក។ ថៃ្ងនេះលាភបានមក
ពីមនុស្សប្រុស។
ថោះ
រាសីថៃ្ងនេះ ស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនត្រូវអោយនរណាម្នាក់
ខ្ជីប្រាក់នោះទេ ព្រោះថាលោកអ្នកអាចនឹងត្រូវចាញ់ល្បិច បាត់ទំាងការទំាង
ដើម ម្យ៉ាងទៀត ចូលនៅផ្ទះកុំទៅទីឆ្ងាយ។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះមានមនុស្សចំាតែដាក់ទុក្ខទោសអ្នកតែម្តង ដោយមិនមានអ្នកចំាជួយលោកអ្នកឡើយ។ ចំនែកឯលុយកាក់ នឹងអាចបាត់បង់ដោយសារការឈ្លោះប្រកែករវាងពាក្យសំដី និងពាក្យសំដី។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញលក់ដូរ បានចំនូលច្រើនគួរសម
ដែលអាចអោយលោកអ្នកទទួលបានកំរៃ និងអាចជួយទំនុកបំរុងទៅលើ
ផ្នែកផ្សេងៗទៀតផងដែរ។ ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
មមី
រាសីថៃ្ងនេះល្អជាមធ្យម ភាពសប្បាយរីករាយបានកើងឡើងពេញមួយថៃ្ង។ ចំនែកឯការងារមិនមានអី្វចោទជាបញ្ហាឡើយ។ តែលោកអ្នកមិនត្រូវសំរេចចិត្ត
ធើ្វអ្វីដោយចិត្តឯងឡើយ។
មមែ
រាសីថៃ្ងនេះល្អជាបង្គួរ ការចំនូលចំនាយលោកអ្នកអាចគ្រប់គ្រងវាបានដោយ
មិនមានអី្វចោទជាបញ្ហាទំាងអស់។ ភាពកង្វល់ក៏បានរលាយអស់ផងដែរ។
ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះសំរាប់អ្នកដែលមិនទាន់មានគួរ អាច
នឹងចាស់ទុំគួបផ្សំ និងរស់នៅបានដោយសុខសាន្តទៅថៃ្ងមុខ។ ចំនែកឯរឿង
រកស៊ីវិញ មានចំនូលហូរចូលគួរសម។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ដំនើរការរកស៊ីបានកំពុងតែមានឧបសគ្គ
ដូច្នេះលោកអ្នកគួរតែធើ្វវាម្តងមួយៗ រហូតដល់ដោះស្រាយបានដោយ
ជោគជ័យ។ ថៃ្ងនេះចូលចងចំាថា ត្រូវដោះស្រាយវាដោយខ្លូនឯង
ប្រសើរជាងពឹងពាក់អ្នកដ៏ទៃ។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង មុខរបបរកស៊ីហាក់បីដូចជាស្រុតចុះនិង បាត់បង់អតិថិជននិងជំនឿទុកចិត្តផងដែរ។ លោកអ្នកគួរតែតំាងស្មារតី
អោយមំានិងគិតអោយបានច្រើនដងមុននឹងធើ្វអី្វមួយ។
បញ្ហាស្នេហាវិញ មានភាពសោកសៅ និងមិនចុះសំរុងគ្នា។
កុរ
រាសីថ្ងៃនេះល្អជាបង្គួរ ការងារជាមន្រី្តរាជការ អាចទទួលបានលាភសការៈរហូត
ដល់ឡើងធើ្វធំ និងមានមុខដំណែងខ្ពស់ផងដែរ។ ចំនែកឯសម្ព័ន្ធភាពស្នេហាវិញ
ពុំមានអី្វប្លែកនោះទេ។