យល់ដឹង៖ ជាការពិតណាស់ ជាធម្មតាទារកស្ទើរតែទាំងអស់តែងតែកើតតាមការកំណត់នៃ
ធម្មជាតិ ពោលគឺប្រសូត្រចេញពីផ្ទៃម្ដាយ ក្នុងរយៈពេលគម្រប់ ៩ខែ និង ១០ថ្ងៃ។ ប៉ុន្ដែមាន
បញ្ហាមួយចំនួនក៏អាចអោយទារកកើតមុនការកំណត់នេះដែរ។ បញ្ហានេះបានធ្វើអោយទារក
អាចមានភាពមិនប្រក្រតីផ្នែកខួរក្បាល នៅពេលដែលពួកគេមានវ័យចូលសាលារៀន។

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដពេលថ្មីៗនេះ បានបង្ហាញថា កុមារដែលកើតមក
មុនរយៈពេល ៣៧ សប្ដាហ៍ច្រើតែមានខួរក្បាលមិនសូវល្អឡើយ ជាពិសេសនៅពេលគេ
គ្រប់អាយុទៅសាលា។ ការស្រាវជ្រាវក៏បានបង្ហាញដែរថា កុមារទាំងនោះតែងតែមានភាព
ខ្សោយលើមុខវិជ្ជាសិក្សាដូចជា អង់គ្លេស គណិតវិទ្យា ឬរូបវិទ្យាជាដើម។

បន្ថែមលើពីនេះទៅទៀត កុមារដែលកើតក្នុងរយៈពេលមុន ៣៧ ឬ ១៨ សប្ដាហ៍មិនត្រឹម
តែរៀនមិនពូកែនោះទេ ថែមទាំងប្រឈមមុខនឹងជម្ងឺច្រើនទៀតផង។ ជម្ងឺទាំងនោះមាន
ដូចជា ជម្ងឺសរសៃប្រសាទ បេះដូង និងជាពិសេសជម្ងឺក្រិនជាដើម៕

ដោយ៖ សារិន
ប្រភព៖ dailymail