ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសមានជំនឿជាក់អោយដឹងថា ករណីវាយ ប្រហារ តាមប្រព័ន្ធកុំព្យូទ័រទៅ លើទូរទស្សន៍ ប្រទេសបារាំង TV5 Monde កាលពីពេលកន្លងទៅ នោះ ទំនងជាស្នាដៃ នៃក្រុមអ្នក វាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ មានមូលដ្ឋាន ចេញពីប្រទេស រុស្ស៊ី (Russian-based hackers) ។

ការឃោសនា របស់ក្រុមជីហាត បង្ហោះផ្សាយ នៅលើទំព័រផ្លូវការ របស់ស្ថានីយ៍ទូរទស្សន៍អំឡុងខែ មេសាកន្លងទៅនេះអះអាងអោយដឹងថាខ្លួនជាអ្នកតំណាងអោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម (ISIS) ។ យោងតាមសារព័ត៌មានប្រទេសបារាំង បច្ចុប្បន្នភាព មន្រ្តីប៉ូលីសកំពុងតែធ្វើការតាមដាន ស៊ើបអង្កេត ដោយផ្តោតជាសំខាន់ ទៅលើក្រុម Hacker ប្រទេសរុស្ស៊ី ដែលអោយឈ្មោះថា APT28

យោងតាមរបាយការណ៍ L'Express អោយដឹងថា ក្រុម Hack មួយក្រុមនេះ ធ្លាប់ព្យាយាមHackទៅ លើសេតវិមាន របស់សហរដ្ឋអាមេរិក ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលលើកឡើងអោយដឹងថា Hacker មួយក្រុមនេះ ក៏ធ្លាប់មានគោលដៅទៅលើប្រព័ន្ធកុំព្យូទ័រ សមាជិក អង្គការ ណាតូ ក្រុមអ្នក ប្រឆាំងរុស្ស៊ី ក៏ដូចជា សកម្មជន អ៊ុយក្រែនជាដើម ។ ប្រភពពីប្រព័ន្ធតុលាការដោយដឹងថាក្រុមអ្នកតាមដានស៊ើបអង្កេត កំពុងតែកៀកខិតទៅការវែកមុខ ជនវាយប្រហារ ដោយ ធ្វើការ សិក្សាស្រាវ ជ្រាវតាមរយៈ IP addresses នៃកុំព្យូទ័រដែលបានធ្វើការវាយប្រហារ ។

គួររំឮកថា TV5 Monde ត្រូវបង្ខំចិត្តក្នុងការចាក់ផ្សាយឡើងវិញ នូវកម្មវិធី មួយចំនួន បន្ទាប់ ពីមាន ករណីវាយប្រហារលើកនេះ ខណៈ ទូរទស្សន៍បារាំងមួយនេះ លើកឡើងអោយដឹងថា វាគឺជាករណី កម្រមិនធ្លាប់មានពីមុនមកនោះទេ ក្នុងប្រវត្តិសាស្រ្ត ប៉ុស្តិ៍ទូរទស្សន៍ មួយនេះ ។ សារបង្ហោះព្រមាន ដល់ បណ្តា ទ័ព បារាំង គួរ នៅអោយឆ្ងាយ ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ត្រូវបានគេមើល ឃើញថាបានបង្ហោះឡើង នៅលើទំព័រ ហ្វេសប៊ុក របស់ស្ថានីយ៍ ទូរទស្សន៍ ៕

- អាន ៖ TV5Monde ប៉ុស្តិ៍ទូរទស្សន៍ជាតិ រង្គោះរង្គើ ក្រោយ Hacker នៃក្រុម ISIS វាយប្រហារ យ៉ាងដំណំ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី