ស្ទើរតែមិនគួរអោយជឿ ៖ គ្រោះថ្នាក់ ៖ ស្ថិតនៅក្នុងវ័យ ២៥ ឆ្នាំ បុរសម្នាក់ មានឈ្មោះថា José Aparecido Ferreira ជាពលរដ្ឋ រស់នៅក្នុង ប្រទេស ប្រេស៊ីល ត្រូវបាន ប្រភពសារព័ត៌មាន បញ្ជាក់ អោយដឹងថា បានស្លាប់ បាត់បង់ជីវិត ក្រោយពី គាត់បានជិះម៉ូតូ ទៅទាក់ នឹងខ្សែកាប ដែលគេបម្រុង នឹងធ្វើការ សណ្តោងរថយន្ត ដឹកទំនិញ ដែលខូចមួយគ្រឿង។

ខណៈមាន ការបញ្ជូន គាត់ទៅមន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិត មិនទាន់ បានប្រឹងប្រែងជួយសង្គ្រោះ គាត់ផង គាត់បានស្លាប់ បាត់បង់ជីវិត បាត់ទៅហើយ ក៏ព្រោះតែ គាត់រងរបួស ក និងដើមទ្រូង ជាខ្លាំង។ ដោយ ឡែក ករណី ក្រុមហ៊ុនទទួល ខុសត្រូវ ទៅលើ ឧបទ្ទេវហេតុមួយនេះ ឬក៏យ៉ាងណា ពុំទាន់បានដឹង ច្បាស់ នៅឡើយនោះទេ ពោលគឺ ស្ថិតនៅក្រោមការ តាមដាន ស៊ើបអង្កេត នៅឡើយ ខណៈ ក្រុមហ៊ុន ពុំបាន ដាក់ស្លាក សញ្ញា បម្រាម បញ្ជាក់អោយដឹង ថាមានករណី រថយន្តខូច និងបម្រុង នឹងអូសទាញ នៅខាង មុខ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

* បញ្ជាក់ ៖ បើសិនណា លោកអ្នក ពិតជាមានអាយុ ក្រោម ១៨ ឆ្នាំ មែននោះ គួរណា កុំមើលវីដេអូ ខាង ក្រោមនេះ ៕

<object width="498" height="427" data="http://www.youtube.com/v/az8K46-ws84&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/az8K46-ws84&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak