អាមេរិក៖ នៅពេលដែលគេ បង្ហាញរូបភាពនៃសត្វឥន្រ្ទីពីរក្បាលធំៗ ដែលបានប្រើកម្លាំង
របស់វា ប្រយុទ្ធគ្នានោះ (ជល់គ្នា) គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្លើលយ៉ាង
ខ្លាំង។

លោកRob Palmer ដែលជាអ្នកផ្ដិតរូបភាពនៃការប្រយុទ្ធគ្នាដ៏កម្រនេះ បាននិយាយថារូបភាព
នេះ ត្រូវបានលោកផ្ដិតពីតំបន់ Farmington Bay ជិតដងទន្លេ Salt Lake រដ្ឋ Utahសហរដ្ឋអា
មេរិក។

លោក Rob បានបន្ដទៀតថា វាពិតជារឿងមួយដែលកម្របានជួបមែន ព្រោះជាធម្មតាសត្វដ៏
ធំប្រភេទនេះ កម្រប្រយុទ្ទគ្នាណាស់។ ការប្រយុទ្ធគ្នារបស់សត្វទាំងនេះទៀតសោត គឺមាន
រយៈពេលស្ទើរតែកន្លះម៉ោង ដែលពួកវាបានប្រយុទ្ធគ្នាទាំងលើដី និងក្នុងដែនអាកាសខ្ពស់
រាប់ពាន់ម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Rob បានបញ្ចាក់ថា ការប្រយុទ្ធគ្នារវាងសត្វទាំងពីរនេះគឺ
ដោយសារ ការចែកចំណីរគ្នាមិនត្រូវប៉ុណ្ណោះ៕

ដោយ៖ នារី
ប្រភព៖ dailymail