ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានដឹកនាំមន្រ្តី និងអាណាព្យាបាល របស់ជនរងគ្រោះ សរុបប្រមាណ ៥០០នាក់ ធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជូនជនរងគ្រោះ ដែលបានស្លាប់ ដោយការរត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពីឆ្នាំ២០១០កន្លងទៅ។

ពិធីត្រូវបានធ្វើឡើងនៅលើស្តូប ដែលសង់ឡើងដើម្បីឧទ្ទិសដល់ជនរងគ្រោះស្ថិតនៅតីទាំងស្ពានពេជ្រចាស់នា វេលាម៉ោង ៨ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ ពិធីក៏មានការនិមន្តព្រះសង្ឃ១០៨អង្គ សូត្រមន្តបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ។

សូមបញ្ជាក់ថា នៅក្នុងរាត្រីចុងក្រោយ នៃព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បានកើតការជ្រួលច្របល់ដ៏ធំមួយនៅលើស្ពានពេជ្រ នៃមណ្ឌលកំសាន្តទីក្រុងកោះ ពេជ្រ ដោយប្រជាពលរដ្ឋបានផ្អើលរត់ជាន់គ្នា បណ្តាលឲ្យប្រជាពលរដ្ឋ ៣៥៣នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអា ណោចអាធ័ម និងរន្ធត់បំផុត ហើយមនុស្សប្រមាណ ៣៩៣នាក់ផ្សេងទៀត បានរងរបួស៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល