តើអ្នកជឿឬទេថា តាមពិតយើងអាចទទួលផលប្រយោជន៍ ពីត្របែកលើសពីអ្វីដែលយើង
គិតទុកទៅទៀត ព្រោះថា ក្រៅពីបរិភោគឆ្ងាញ់ពិសារហើយ យើងនៅអាចប្រើត្របែកធ្វើជា
ថ្នាំបំបាត់រោគមុន នឹងជួយឲ្យស្បែកភ្លឺរលោងទៀតផង ។
៙ វិធីអនុវត្ត
យកសាច់ត្របែកមកហាន់ជាចំណិតតូចៗ ដាក់បញ្ចូលក្នុងឧបករណ៍កិនផ្លែឈើអគ្គិសនី
ហើយដាក់ទឹកស្អាតចូលបន្ដិចបន្ដួច រួចកិនឲ្យម៉ដ្ឋហើយយកទៅប្រើបានហើយ ។ ចំពោះវិធី
ប្រើប្រាស់ គឺមិនលំបាកទេ គ្រាន់តែមុនយកមកប្រើ ត្រូវលាងមុខឲ្យស្អាតដោយទឹកធម្មតាជា
មុន រួចហើយនាំយកសាច់ត្របែកដែលកិនម៉ដ្ឋនោះ មកបំពោកលាបឲ្យសព្វ លើផ្ទៃមុខទុក
ចោលប្រហែល ១០ នាទី រួចហើយលាងសម្អាតដោយទឹកធម្មតាចេញវិញ ។ក្រោយមក
យើងអាចសងេ្កតឃើញថា ស្បែកមុខដែលបានទទួលការបំពោក ឬលាបដោយសាច់ត្របែក
តែងមានភាពភ្លឺថ្លារលោងមានអារម្មណ៍ថា ហាប់ណែនស្រស់ស្រាយជាងមុនជាក់ជាពុំខាន ។
ចូរធ្វើបែបនេះមួយសប្តាហ៍ពីរលើក និងអាចជួយឲ្យស្បែកមានភាពភ្លឺថ្លា និងទន់ល្មឿយ ៕
ដកស្រង់ពីគេហទំព័រពេញចិត្ត
ដោយ៖ រស្មី