កាលពីយប់មិញនេះ Arsenal បានធ្វើដំណើរ ទៅកាន់ប្រទេស អាលឺម៉ង់ ដើម្បីជួបប្រកួត ជាមួយ និងក្រុមម្ចាស់ជើងឯក Bayern Munich ក្នុងជើងទី ២ នៃក្របខណ្ឌ Champion League ។ កាលពី ជើងទី ១ ក្រុម Bayern Munich មានគ្រាប់បាល់ ២ គ្រាប់រួចមកហើយ ដោយឈ្នះ Arsenal ០ ទល់ ២ ។

Arsenal ត្រូវបាន គេសង្ឃឹមថា នឹងអាចវាយបក បង្កើតភាព អស្ចារ្យឡើង វិញបាន ។ ចាប់ផ្តើម តង់ទី ១ កីឡាករ ក្នុងក្រុមទាំង ២ មិនបន្ធូរ ដៃបន្ធូរជើងឡើយ ខំប្រឹងសម្រុក និងលេងក្តៅៗ ។ ដោយក្នុងតង់ទី ១ នេះក្រុមទាំង ២ បានកាតលឿង ដល់ទៅ ៣ ដោយ Arsenal បាន ២ Bayern Munich បាន ១ ។ ចប់ តង់ទី ១ ពិន្ទុ ០ ទល់ ០ ។ ចូលមកដល់ តង់ទី ២ Bayern Munich បាន បំបែក ពងមាន់បានមុន នៅនាទីទី ៥៥ ដោយ Bastian ។ ក្រោយមក បាន ២ នាទី នៅនាទីទី ៥៧ Arsenal ក៏បានវាយបក វិញភ្លាមៗផងដែរ ដោយកីឡាករ Lukas Podolski ។ Bayern Munich បាន ខំប្រឹង បង្កើនកំលាំង ការពារ កាន់តែច្រើន ជាងមុន ហើយដល់ នាទីទី ៩០ Muller របស់ Bayern ទទួលបាន បាល់ពិន័យ ១១ ម៉ែតតែ សោកស្តាយ ដែល Muller ស៊ុតមិនចូល ។

<object width="500" height="400" data="http://www.youtube.com/v/RoI3lhXXIjE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/RoI3lhXXIjE&rel=1" /></object>

ចប់ការប្រកួត Bayern Munich ស្មើរជាមួយនិង Arsenal ១ ទល់ ១ ដោយគ្រាប់បាល់សរុប ៣ ទល់ ១ ដូចនេះ Bayern Munich នឹងបន្តដំណើរ ទៅមុខទៀត ក្នុងដំណើរ ឆ្ពោះទៅ កាន់ការប្រកួត ផ្តាច់ព្រ័ត្រ UEFA Champion League ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ livescore