ស្រីលង្កា : ប្រភពពីសារព័ត៌មាន បរទេសមួយបានរាយការណ៍ថា នៅក្នុង ប្រទេសស្រីលង្កា
មានការប្រារព្ធពិធី រៀបអាពាហ៍ពិពាហ៍ របស់កូនកំលោះ កូនក្រមុំមួយគូ ដែលមានសភាព
អធឹកអធមក្រៃលែង ហើយអ្វីដែលអស្ចារ្យ ទៅទៀតនោះ គឺអ្នកកំដរខាងស្រីមាន រហូតដល់
ទៅ១២៦នាក់ឯណោះ។

កូនកំលោះឈ្មោះ Nisansala និងកូនក្រមុំឈ្មោះ Nalin បានសម្រេចជ្រើសរើស ការរៀបចំពិធី
អាពាហ៍ពិពាហ៍ ឲ្យមានភាពប្លែកជាងគេ និងចង់ឲ្យវាក្លាយទៅជា ការបំបែកឯតទគ្គកម្មពិភព
លោកទៀតផង។ អ្នកកំដរមានចំនួនច្រើនលើសលប់ ប៉ុន្តែខាងប្រុសមានចំនួនតិចជាង។ នៅ
ក្នុងពិធីរៀបការនេះ គេសង្កេតឃើញថា ថ្លៃចំណាយទៅលើ សំលៀកបំពាក់អ្នកកំដរ អាចមិន
ធម្មតាទេ បើអ្នកកំដរ ខាងស្រីមានចំនួន ច្រើនមហិមាបែបនេះ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល