កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា កន្លងទៅថ្មីៗនេះ នៅខេត្ត Sichuan ប្រទេសចិន ប្រជាជនជាច្រើន
នាក់នៅជុំវិញតំបន់នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបង្ហាញខ្លួន របស់សត្វអណ្តើក
ចម្លែកមួយក្បាល។

សត្វអណ្តើកនេះ វាមានភាពគួរឲ្យចាប់អារម្មណ៍ត្រង់ថា មានស្នូកជាបន្លាស្រួចៗ ធំៗ រៀបជាជួរ
ហើយហារមាត់ធំ បង្ហាញឲ្យឃើញនូវធ្មេញគួរឲ្យខ្លាច និងមានកន្ទុយវែង ខុសពីអណ្តើកធម្មតា។
តាមប្រភពបានឲ្យដឹងថា អណ្តើកចម្លែកមួយក្បាលនេះ មានប្រវែងបណ្តោយប្រហែល ៧០ ស.ម
ទទឹង ៣០ ស.ម និងមានទម្ងន់ប្រហែល ៩ គ.ក។

បន្ទាប់ពីបណ្តារូបភាពរបស់ អណ្តើកចម្លែកនេះ បានចែករំលែកពេញអ៊ីនធឺណេតមក វាទទួលបាន
ការចាប់អារម្មណ៍យ៉ាងច្រើនពីគ្រប់ទិសទី។ ក្នុងការសម្ភាសន៍ជាមួយ លោកបណ្ឌិត Wang Jie (ធ្វើ
ការនៅវិទ្យាស្ថានស្រាវជ្រាវសត្វ Chengdu) បានឲ្យដឹងថា នេះគឺជាប្រភេទអណ្តើកដែលមានប្រភព
ដើមមកពីសហរដ្ឋអាមេរិច ដែលមានឈ្មោះថា "អណ្តើកក្រពើ"៕

ដោយ៖ សិលា
ប្រភព៖ K14