ខណៈពេលដែលមនុស្សភាគច្រើនព្យាយាមជម្រុះរោម ក៏ដូចជាធ្វើការកាត់សក់ចេញ តែ
ក៏មានអ្នករចនាម៉ូតផ្សេងទៀតមានគំនិតច្នៃប្រឌិត ដោយយកវាទៅធ្វើជាសំលៀកបំពាក់
ទាន់សម័យនិយមទៅវិញ។

នាពេលថ្មីៗនេះ ជាងកាត់សក់ ជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា Jodie Breeds មានគំនិត
ថ្មីមួយ ហើយប្លែក ដែលនាងបានយកសក់របស់មនុស្សច្នៃធ្វើជាសំលៀកបំពាក់ ក្រោយមកត្រូវបវរ
កញ្ញាឯកប្រទេសអង់គ្លេស យកវាទៅស្លៀកពាក់ ដើម្បីចូលរួមប្រកួតប្រជែងបវរកញ្ញាឯករបស់
ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា សំលៀកបំពាក់មួយឈុតនេះ ត្រូវបានចំណាយពេលដល់ទៅ ៦ ម៉ោងទើប
លេចចេញជារូបរាង ដោយមានការសហការពីជាងកាត់សក់រូបនេះ និងម្តាយមីងរបស់គាត់ដែល
ជាអ្នកជំនាញរចនាម៉ូតសំលៀកបំពាក់។

លើសពីនេះទៅទៀត ពួកគាត់ទាំងពីរនាក់ក៏បាននិយាយបញ្ជាក់ថា សំលៀកបំពាក់ដែលធ្វើពីសក់
ពណ៌ទង់ដែងនេះ ត្រូវបានធ្វើឡើង ក្រោយពីមានអតិថិជនប្រចាំហាងរបស់ភាគច្រើនបរិច្ចាកសក់
របស់ពួកកគេទន្ទឺមនិងការគ្រងសំលៀកបំពាក់មួយឈុតនោះនៅក្នុងការប្រកួតប្រជែង ជាលទ្ធផល
មិនទទួលបានជ័យជំនះអ្វីនោះទេ តែទេពកោសល្យស្នាដៃមួយនេះ ត្រូវបានប្រជាជនភាគច្រើនសរ
សើរមិនដាច់ពីមាត់ ដែលជាហេតុធ្វើអោយហាងរបស់គាត់ក្នុងមួយថ្ងៃៗ មានភ្ញៀវជាច្រើនចេញនិង
ចូល ស្របពេលដែលពួកគេចង់ឃើញស្នាដៃនៃការច្នៃម៉ូតសំលៀកបំពាក់មួយនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral