ព័ត៌មានអន្តរជាតិ ៖ ករណីដំបូងនៃការចម្លងវីរុស Zika ពីស្រ្តីម្នាក់ ទៅកាន់ដៃគូជាបុរស តាមរយៈការ រួមភេទ ដោយមិនបានពាក់ស្រោមអនាម័យការពារនោះ ត្រូវបានអាជ្ញាធរទទួលបន្ទុកសុខាភិបាលធ្វើសេចក្តីរាយការណ៍អោយដឹង កាលពីថ្ងៃសុក្រម្សិលមិញនេះថា បានកើតឡើង ករណីដំបូងហើយ នៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។

របាយការណ៍បញ្ជាក់ឲ្យដឹងថា ក្រុមអ្នកជំនាញធ្លាប់តែបានដឹងបានឮ និងធ្លាប់ទទួលស្គាល់ថា វីរុស Zika ឆ្លងពីបុរសទៅកាន់ដៃគូស្រ្តី តាមរយៈការរួមភេទ ក៏ដូចជា ឆ្លងតាមរយៈសត្វមូសខាំ ប៉ុន្តែ នៅ ពេលនេះ មានករណីដំបូងហើយ ស្រ្តីចម្លងទៅកាន់បុរសតាមរយៈការរួមភេទ ដែលមានការធ្វេស ប្រហែស ពោល មិនមានការការពារ ដោយពាក់ស្រោមអនាម័យនោះទេ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិក ឬ he Centers for Disease Control and Prevention លើកឡើង អោយដឹងថា ស្រ្តីដែលបានចម្លងវីរុស Zika ទៅកាន់ដៃគូម្នាក់នោះ នាងមានវ័យជាង ២០ ឆ្នាំ ហើយ នាងបានរួមភេទជាមួយនឹងដៃគូថ្មីថ្មោងរបស់នាង ដោយពុំបានប្រើប្រាស់ស្រោមអនាម័យនោះទេ បន្ទាប់ពីពួកគេបានស្គាល់គ្នារយៈពេលខ្លី នៅទីក្រុងញូវយ៉ក ។ នារីដែលជាអ្នកចម្លងនោះ ទើបតែ ធ្វើដំណើរមកដល់ទីក្រុងញូវយ៉ក ក្រោយពីត្រលប់ពីតំបន់ដែលឆ្លងវីរុស Zika ។ របាយការណ៍ ពុំទាន់ អាចបញ្ជាក់បាននៅឡើយទេ ថាតើ នារីរូបនោះ ឆ្លងវីរុស Zika ពីតំបន់ណាមួយអោយពិតប្រាកដនៅ ឡើយទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ