ភ្នំពេញ: បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ក្នុងករណីរួមភេទជាមួយនឹងកុមារាម្នាក់ អាយុ ៩ឆ្នាំ នៅផ្ទះលេខ៥៦c ក្នុងភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការរងខណ្ឌ បានបញ្ជាក់ថា ការឃាត់ខ្លួនបុរសជនជាតិអាល្លឺម៉ង់នេះ គឺសមត្ថកិច្ចយោងតាមពាក្យបណ្តឹងរបស់ម្តាយកុមារារងគ្រោះ ។ ជនសង្ស័យឈ្មោះ Uod theodor symon ស្នាក់នៅក្នុងបុរីឧទ្យានតាងៅ ផ្ទះ៥៦សេ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

បើតាមស្ត្រីឈ្មោះ តាំង សូរ៉ាវី ដែលអះអាងថា ជាម្តាយកុមាររងគ្រោះ ស្នាក់នៅភូមិសង្កាត់ខាងលើ បានប្រាប់សមត្ថកិច្ចថា កូនគាត់ ឈ្មោះ លីប៊ីហ្វ ដាវីន អាយុ ៩ឆ្នាំ។

តាមការរៀបរាប់របស់ម្តាយកុមារា បាបអោយដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ នៅម៉ោងប្រមាណ ៩ គាត់បានផ្ញើកូនជាមួយជនសង្ស័យ ហើយក៏ចេញទៅផ្សារទិញម្ហូប ដោយមានឱកាសល្អជនសង្ស័យ ក៏បានស្រាតខោកុមារនោះ បៀមលិង្គ ដោយយក IPad អោយកុមារនោះ លេងហ្គេម។ ស្ត្រីជាម្តាយបន្តថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ កូនរបស់គាត់បានប្រាប់អំពីរឿងរ៉ាវទាំងប៉ុន្មាន ដែលជនសង្ស័យបានប្រព្រឹត្តទៅលើជនរងគ្រោះ ហើយក៏មានកុមារាម្នាក់ទៀត ស្នាក់នៅជាមួយជនសង្ស័យ ក៏រងគ្រោះដូចគ្នាដែរ។

បុរសជនជាតិអាល្លឺម៉ង់រូបនេះ ត្រូវបាន អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បញ្ជូនខ្លួនទៅ ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នុងការពារអនីតិជន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល