ស្បែកស្រស់ថ្លាផូរផង់ សម៉ដ្ឋ រលោង គឺជាអ្វីដែលមនុស្សគ្រប់រូប ប្រាថ្នាចង់បាន ជាពិសេស ចំពោះ
សុភាពនារីគ្រប់រូប។ តើអ្នកមានវិធីណា ដែលធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋផូរផង់ ស្រស់ថ្លា និង
ភ្លឺរលោងដែរ ឬទេ។ ខាងក្រោមនេះ គឺជាវិធីងាយៗ ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក ស្រស់ថ្លា
ភ្លឺរលោង សម៉ដ្ឋ ដោយធម្មជាតិ បានយ៉ាងឆាប់រហ័សបំផុត។

ទឹកដោះគោឆៅ ទឹកឃ្មុំ និង ទឹកក្រូចឆ្មារ៖ គឺជាវិធីមួយ ដ៏មានប្រសិទ្ធិភាព អាចជួយឱ្យស្បែក
របស់អ្នកសម៉ដ្ឋ និង ភ្លឺរលោង បានក្នុងរយៈពេលដ៏ខ្លី ដោយវិធីធម្មជាតិ មិនប៉ះពាល់ដល់ស្បែក។

វិធីប្រើប្រាស់៖ យកទឹកគោដៅ ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារ និង ទឹកឃ្មុំ បន្ទាប់
មក កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាសបិទមុខ រួចយកម៉ាសបិទមុខនោះ លាបនៅលើស្បែកមុខ
និង ស្បែក ក ទុករយៈពេល ២០ ទៅ ៣០នាទី រួចលាងសំអាតមុខ ជាមួយនឹងទឹកធម្មតាចេញ ជា
ការស្រេច។ ធ្វើបែបនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ នឹងជួយឱ្យកំចាត់ ស្នាមអុជខ្មៅលើ
មុខ និង ធ្វើឱ្យស្បែកមុខរបស់អ្នកសម៉ដ្ឋ ទន់ និង ភ្លឺរលោង។

ម្ស៉ៅធញ្ញជាតិ Oatmeal ទឹកដោះគោជូរ និង ផ្លែប៉េងប៉ោះ៖ វិធីម្យ៉ាងនេះ អាចជួយឱ្យស្បែក
មុខ របស់អ្នក សស្អាត ទន់រលោង និងតឹងណែង បានយ៉ាងឆាប់រហ័សដោយវិធីធម្មជាតិងាយៗ។

វិធីប្រើប្រាស់៖ យកម្ស៉ៅធញ្ញជាតិ Oatmeal មួយស្លាបព្រាបាយ លាយជាមួយនឹង ទឹកប៉េងប៉ោះ
និង ទឹកដោះគោជូរ ដាក់ក្នុងកូនចានគោមមួយ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបលើស្បែក
មុខ និង ក ទុករយៈពេល ២០ ទៅ ៣០នាទី រួចលាងសំអាតមុខ និង ក របស់អ្នក ជាមួយនឹងទឹក
ធម្មតាចេញ។

វិធីនេះ អាចជួយកំចាត់ កោសិកាស្បែក ដែលងាប់ ធ្វើឱ្យស្បែកដុះលូតលាស់បានល្អ សម៉ដ្ឋ និង
ភឺ្លរលោង និង អាចការពារស្បែកពន្លឺព្រះអាទិត្យ៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ ៥យ៉ាង ជួយឱ្យឡើងទម្ងន់ បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីកំពូល បួនយ៉ាង ធ្វើឱ្យមិត្តប្រុស លង់ស្រលាញ់ ដកចិត្តមិនបាន
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស

ដោយ៖ វណ្ណៈ
ប្រភព៖ hubpages.