ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ត កាត់ផ្តាច់ មនោសញ្ចេតនា ប្តីប្រពន្ធជាមួយ អតីតស្វាមី លោក យុទ្ធារ៉ា ឆានី រួចមក គេសង្កេតឃើញថា តារាស្រីរូបនេះ បានពើបប្រទះ និងរឿងរ៉ាវមិនល្អ ជាបន្តបន្ទាប់មិនដាច់រហូត ធ្វើឲ្យនាងស្ទើរ តែកកឈាម និងលែងចង់ខ្វល់ ក្នុងការចេញមុខបកស្រាយ ព្រោះថាព័ត៌មាន ទាំងអស់នោះ បានធ្វើឲ្យនាងរងតែការ រិះគន់មិនឈប់ឈរទេ ។

ជាក់ស្តែងថ្មីៗនេះ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីមូលហេតុ ៥យ៉ាង រៀបរាប់ពីជីវិតរស់នៅ ក្នុងគ្រួសារមួយថា មានសុភមង្គល រឺ យ៉ាងណា ដោយការបង្ហាញសារបែបនេះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រនាង ដែលបានឃើញ ហើយនាំគ្នាគិតថា ជាចេតនាដែលនាង ចង់បង្ហាញពីអារម្មណ៍ ពិតរបស់ខ្លួន ប្រាប់ទៅដល់សាធារណៈជន ដើម្បីកុំឲ្យមានការរិះគន់ មកលើនាង តទៅទៀត ។

សារដែលអ្នកមេម៉ាយកូន ១រូបនេះ យកមកបង្ហោះនៅលើ Facebook នោះ មាន៥ចំណុច ហើយចំណុចនីមួយៗ គឺបានសរបញ្ជាក់ ឲ្យឃើញថា ទឹកចិត្តភរិយាគ្រប់រូប គឺមានក្តីស្រលាញ់ ពេញចិត្ត លើស្វាមីមិនចាញ់គ្នាទេ តែអ្វីដែលជាបញ្ហា និងធ្វើឲ្យមានភាព រកាំរកូសនោះ គឺសួរថាតើ ស្វាមីមាន ដែលយល់ពីអារម្មណ៍ និងស្រលាញ់ភរិយា វិញកម្រិតណា ។ ហើយចំពោះការ ដើរចែកផ្លូវគ្នា មិនមែនមានន័យថា កំហុសមកពីភរិយា តែម្ខាងទេ ម្យ៉ាងទៀតសម្រាប់ជីវិត ក្នុងវិថីសិល្បៈ ឲ្យតែជួបរឿងបែកបាក់ គឺរមែងតែងតែចោទ ប្រកាន់ទៅលើភាគី ជាភរិយាថា ផិតក្បត់ និងមានអ្នកសម្បូរទ្រព្យ តាមហែកស្នេហ៍មិនឈប់ ។

ចង់ដឹងថា អត្ថន័យដែល តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនោះ មានន័យយ៉ាងណាហើយ មូលហេតុមួយនេះ អាចជាដើមចមធ្វើឲ្យ ជីវិតស្វាមីភរិយា ដែលរៀបការជាង ១០ឆ្នាំនេះ បែកបាក់គ្នាដែរឫទេ? ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល