CamNews

Pedro Riesco កាន់តែជឿជាក់ថា Sergio Ramos លែងចង់បន្ដរដូវកាលនៅ Real Madrid ទៀតហើយ

ព័ត៌មានកីឡា៖ ខ្សែការពារ Real Madrid ឈ្មោះថា Sergio Ramos វ័យ​ ២៩​ ឆ្នាំ​ ថ្មីៗនេះបានធ្វើឲ្យកក្រើកសង្គម​អ្នកសារព័ត៌​មានជាខ្លាំងលើរឿង ទីផ្សារផ្ទេរចេញ ខណៈដែលកីឡាករបានកំពុងមាន ភាពរង្គោះចិត្ដ​ជាមួយថ្នាក់ដឹកនាំក្រុម ។

យោងតាមការអះអាងពីសារព័ត៌មានប្រចាំប្រទេសអេស្ប៉ាញបានបង្ហាញឲ្យដឹងថា ទំនាក់ទំនងរវាង ថ្នាក់​ដឹក​​នាំ​កំពូល គឺលោក Florentino Perez និងកីឡាករ Sergio Ramos កំពុងតែមានភាពរង្គោះរង្គឺខ្លាំងក្លា មែន​ទែន​ហើយ ខណៈដែលសូម្បីតែលោក Pedro Riesco ដែលជាអតីតកីឡាករម្នាក់ដែលនេាះ ក៏ហ៊ានអះអាងយ៉ាងដូច្នោះដែរ ថា Sergio Ramos ក៏កំពុង​តែស្វែងរកច្រកចេញពី Real Madrid ព្រោះតែគាត់យល់ថា រូបគាត់ហាក់ដូចជា មនុស្សម្នាក់ដែល អន់បំផុត​​ហើយត្រូវទទួលរង ការទំលាក់ហុសគ្រប់យ៉ាង​មកលើគាត់ ដោយមនុស្សម្នាក់នៅក្នុងក្រុម។ Pedro ​Riesco បានបន្ដទៀតថា អារម្មណ៍បែបនេះ ពិតជាធ្វើឲ្យពិបាកដល់គាត់ក្នុងការសម្រេចចិត្ដ​បន្ដ នៅទីនេះខ្លាំងណាស់។ ប៉ុន្ដែទោះបីជាយ៉ាងណា ខ្សែការពារជនជាតិ អេស្ប៉ាញម្នាក់នេះ ក៏ជាកីឡាករ ម្នាក់ដែល​​មានស្នាដៃនិង គុណសម្បត្ដិ សម្រាប់ក្រុមផងដែរ ។​

ទន្ទឹមនឹងការឮដំណឹងយ៉ាង​ដូច្នោះ ក្រុម Man United ក៏បង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះ កីឡាករ​​​ម្នាក់នោះ ហើយក៏ស្រូតទៅទំនាក់ទំនងមុនគេ ដើម្បីសម្រេចទីផ្សារផ្ទេរចេញ ដោយបង្ហាញតម្លៃខ្លួនកីឡាករ​រហូត​​ដល់ទៅ ៣០ លានផោន ហើយថែមទាំងសង្ឃឹមយ៉ាងមុតមាំផងដែរថា Sergio Ramos គឺជា​ថ្នូរ​ដ៏រឹងមាំជាមួយកីឡាករ​ David de Gea រវាង Man United នឹង Real Madrid ។

គូបញ្ជាក់ផងដែរថា Sergio Ramos បានចូលខ្លួនមកកាន់ទឹកដី Real Madrid តាំងតែពីឆ្នាំ ២០០៥ មកម្ល៉េះ ហើយកីឡាករមិនមានបញ្ហាអ្វីដែលធ្ងន់ធ្ងរដូចជាពេលនេះឡើយ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball