ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងបច្ចុប្បន្នភាព ព្រឹកថ្ងៃច័ន្ទ ទី ៥ ធ្នូនេះ គឺជាថ្ងៃទី ៩ ហើយនៃការបាត់ខ្លួន យន្ត ហោះក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ផ្ទុកមនុស្ស សរុប ១៦២ នាក់ អំ ឡុងប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើររបស់ខ្លួន ពីប្រទេស ឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ ប្រទេស សឹង្ហ បុរី កាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនេះ ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ នូវព័ត៌មានចុងក្រោយបំផុត ទាក់ទិននឹងករណី ធ្លាក់យន្តហោះខាង លើនេះ ពីទំព័រអនឡាញ ផ្សាយផ្ទាល់ ទំព័រ Channelnewsasia អោយដឹងថា មកទល់ នឹងបច្ចុប្បន្នភាព នាព្រឹកនេះ សរុបរួម សាកសពអ្នកដំណើរ បានរកឃើញ កើនដល់ ៣៤ នាក់ហើយ ក្នុងនោះ ៩នាក់ត្រូវ បានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ។ ក្រុម អ្នកជំនាញ មកពី សឹង្ហបុរី កូរ៉េខាងត្បូង និង អូស្រ្តាលី បានសហការគ្នា ក្នុងដំណើរការ កំណត់អត្តសញ្ញាណជនរងគ្រោះ ធ្លាក់យន្តហោះខាងលើ ។ បំណែកកំ ទេចកំទី យន្តហោះប្រភេទ Airbus A320-200 ធំៗ ដល់ទៅ ៥ ត្រូវបានគេរកឃើញស្របពេលដែលក្រុម ការងារកំពុងតែដុតដៃដុតជើង ក្នុងការតាមស្វែងរក នូវប្រអប់ខ្មៅ យន្តហោះ ។

របាយការណ៍ ក៏មានការស្រាយបំភ្លឹអោយដឹងថា ក្រុមសិស្ស និស្សិត ច្រើនជាង ៣០ នាក់ មកពី Pang- kalan Bun បាននាំគ្នា ស្ម័គ្រចិត្ត ក្នុងការចូលរួម នូវប្រតិបត្តិការតាម ស្វែងរក យន្តហោះធ្លាក់ និងបាត់ ខ្លួនទៅនោះ អំឡុងថ្ងៃឈប់សម្រាករបស់ពួកគេ ។

ដោយឡែក សេចក្តីរាយការណ៍ ពីភ្នាក់ងារ សារព័ត៌មាន AFP អោយ ដឹងថា កូនស្រី ពីលុត បើកយន្ត ហោះធ្លាក់ មានជើងហោះហើរ QZ8501 បានធ្វើការអំពាវនាវ តាមរយៈការផ្សាយ តាមកញ្ជក់ទូរទស្សន៍ ទៅកាន់ទស្សនិច្ចជន កុំអោយមានការស្តីបន្ទោស ឪពុករបស់នាង ។ " ជាការពិត គាត់ក៏ជាជនរងគ្រោះ ម្នាក់ដែរ ខណៈ រូបគាត់ ពុំទាន់បានរកឃើញនៅឡើយនោះទេ ។ ក្រុមគ្រួសារ របស់យើង កំពុងតែកាន់ ទុក្ខនូវមរណទុក្ខដ៏ក្រៀមក្រំមួយនេះ ។ ក្នុងនាមជាកូនស្រី នាងខ្ញុំពិតជា មិនអាចទទួលយកបាននោះ ទេ នូវការស្តីបន្ទោស ទៅលើរូបគាត់ គួរគិតថា អ្នកបើកបរ ឯណា មាន ចិត្ត គំនិត ធ្វើអោយអ្នកដំណើរ របស់ខ្លួន មានរបួស " ស្ថិតនៅក្នុងវ័យ ទើបតែ ២២ ឆ្នាំ នាង Angela Anggi Ranastianis កូនស្រី ពីលុត បើកយន្តហោះធ្លាក់ បញ្ជាក់ប្រាប់ពី អារម្មណ៍ផ្ទាល់ខ្លួន ៕

- អាន ៖ ព្រឹកថ្ងៃអាទិត្យនេះ នាំសាកសព អ្នកដំណើរធ្លាក់យន្តហោះ ម្នាក់ មកកាន់ដីគោក ខណៈប្រទះឃើញ បំណែកយន្តហោះធំៗ៥

- អាន ៖ រកឃើញ សាកសពធ្លាក់យន្តហោះ កើនដល់ ៣០ នាក់ ខណៈ មួយចំនួនរកឃើញ នៅជាប់នឹងកៅអី អង្គុយតែម្តង

អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

- អាន ៖ រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Channelnewsasia