CamNews

អ៊ីស្រាអែល ទទួលយកសំណើ អេហ្ស៊ីប ស្តីពីបទឈប់បាញ់ ដើម្បីបញ្ជប់ជម្លោះ នៅហ្គាសា

ព័ត៌មានអន្តរជាតិ ៖ អ៊ីស្រាអែល ទទួលយកសំណើ អេហ្ស៊ីប ស្តីពីបទឈប់បាញ់ ដើម្បីបញ្ជប់ជម្លោះ នៅហ្គាសា នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុមឧទ្ទាម ហាម៉ាស ដែលជាក្រុមឧទ្ទាម គ្រប់គ្រងតំបន់ហ្គាសា ពុំទាន់មានប្រតិកម្មឆ្លើយតបជាផ្លូវការនៅឡើយទេ ប៉ុន្តែ ក្រុមដឹកនាំប្រដាប់អាវុធ  បានច្រានចោលនូវ គម្រោងនេះ ថាជាការចុះចាញ់ ។

គួរបញ្ជាក់ថា សំណើនេះ គឺទទូចអោយមាន បទឈប់បាញ់ ភ្លាមៗ    នៅ តំបន់ជម្លោះខាងលើ ខណៈ មានកិច្ចប្រជុំកំពូលមួយ នៅក្នុងទីក្រុង Cairo ជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ មកពី ពីរប្រទេស (អ៊ី ស្រាអែល និង ប៉ាឡេស្ទីន)  មន្រ្តីផ្លូវការ ប្រទេស ប៉ាឡេស្ទីន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៩២ នាក់ បានស្លាប់បាត់បង់ជីវិត អំឡុងមានការវាយប្រហារ   ដោយបាញ់គ្រាប់រ៉ុកកែត វាយប្រហារ តាមអាកាស កាលពី ៨ ថ្ងៃកន្លងទៅនេះ ដើម្បីបញ្ជប់សកម្មភាព ក្រុមសកម្មប្រយុទ្ធ បាញ់បោះ តទល់ គ្រាប់រ៉ុកកែត ចូលទឹកដីរបស់ខ្លួន ដោយ    នៅក្នុងនោះ  អង្គការ  សហ ប្រជាជាតិ ​ បានប៉ាន់ ប្រមាណ អោយដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មួយភាគបី គឺជា   ជនស៊ីវិល  ស្រប ពេលដែល ក្រុម មនុស្ស ដែលជាពលរដ្ឋស្លូតត្រង់​ មានគ្នា ដល់តៅ ១,៤០០ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល

ផ្ទុយទៅវិញ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងនោះ ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៤ នាក់បានរងរបួស ធ្ងន់ និង ស្រាល ក៏ប៉ុន្តែ ពុំមានរបាយការណ៍ ថាមានជនណាម្នាក់ បានស្លាប់បាត់ បង់ជីវិតនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី