ព័ត៌មានអន្តរជាតិ ៖ អាប់ដុលឡាស់ ទី ២ (Abdullah II) នៃស្តេច ហ្ស៊កដានី បានសន្យា ដោយមានការ ប្តេជ្ញានិងតាំងចិត្តខ្ពស់អោយដឹងថា នឹងមានការវាយបក ធ្ងន់ធ្ងរ ទៅលើក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS ម្តងវិញ ខណៈគូសបញ្ជាក់បន្ថែមអោយដឹងថា ករណីស្លាប់ ពីឡុតរបស់ខ្លួន នៅក្នុងដៃ រដ្ឋ អ៊ីស្លាមជ្រុល និយមខាងលើ ចូរកុំគិតថាខ្លួនឯង ខ្លាំងលើសគេអោយសោះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការលើកឡើងយ៉ាងដូច្នេះ អាចធ្វើទៅបាន ក្រោយពីមានជំនួប ប្រជុំជាមួយនឹងបណ្តាប្រធានសន្តិសុខ ស្តីពីវិបត្តិមួយនេះ ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ស្តេច ហ្ស៊កដានី អង្គនេះ បានលុបចោល កម្មវិធីនៃដំណើរទស្សនកិច្ច ផ្លូវការទៅកាន់ទឹកដី សហរដ្ឋអាមេរិក ក្រោយពី IS បានបង្ហោះផ្សាយវីដេអូ តាមប្រព័ន្ធ អនឡាញ ស្តែង អោយឃើញ ពីការសម្លាប់ ពីឡុត Moaz al-Kasasbeh យ៉ាងសាហាវ ឃោរឃៅ បង្ខាំងទុកក្នុងទ្រុងដែក និងដុតសម្លាប់ទាំងរស់ ផ្ទាល់តែម្តង ។

ជាការឆ្លើយតប ក៏ដូចជា ប្រតិកម្មតបទៅនឹងអ្វីដែល IS បានធ្វើមកលើប្រទេសខ្លួន ហ្ស៊កដានី ក្នុងរយៈ ពេលមួយជាក់លាក់ និងប៉ុន្មានម៉ោងក្រោយសម្លាប់ ពីឡុតរបស់ខ្លួន ហ្ស៊កដានី បាន សម្រេចចិត្ត ផ្តន្ទា ទោសប្រហារជីវិត ក្រុមសកម្មប្រយុទ្ធ ២ នាក់ ក្នុងនោះ រួមមានស្រ្តីនៃក្រុមភារវករដែលបានបរាជ័យក្នុង ការបំផ្ទុះគ្រាប់បែក កាលពីពេលកន្លងទៅ ឈ្មោះ Sajida al-Rishawi ។

គួរបញ្ជាក់ថា ពីឡុត Lt Kasasbeh ត្រូវបាន ISចាប់ឃាត់ខ្លួនបានសម្រេចបន្ទាប់ពីយន្តហោះរបស់លោក បើកធ្លាក់ អំឡុងបេសកម្មវាយប្រហារ តាមអាកាសចម្រុះ ប្រឆាំងទៅនឹង IS ដឹកនាំ ដោយសហរដ្ឋអាមេ រិក នៅក្នុងប្រទេស ស៊ីរី អំឡុងខែ ធ្នូ ចុងឆ្នាំ ២០១៤ កន្លងទៅនេះ ៕

- អាន ៖ ក្តៅស្លឹកត្រចៀក ក្រោយ IS សម្លាប់ ពីលុត ដុតទាំងរស់ ហ្ស៊កដានី កាត់ទោស ប្រហារជីវិត ភ្លាមៗ សមាជិក IS

- អាន ៖ ពិភពលោក តក់ស្លុត ជាមួយនឹងវីដេអូ IS សម្លាប់ចំណាប់ខ្មាំង ជាពីលុត បើកយន្តហោះ "ដុតទាំងរស់"

- អាន ៖ IS សម្លាប់កាត់ក្បាល ចំណាប់ខ្មាំង ជប៉ុន ខណៈ ហ្ស៊កដានី ភ័យខ្លាចកើតលើ ពីលុត បើកធ្លាក់យន្តហោះ របស់ខ្លួន

- អាន ៖ សងប្តីនាងខ្ញុំវិញមក ជាអ្នកកាសែត ឯករាជ្យ ព្រោះ IS ចាប់បាន គម្រាមសម្លាប់ថែមទៀតផង

- អាន ៖ ២៤ ម៉ោងមិនដោះលែង ស្រ្តីជាអ្នកគប់គ្រាប់បែក IS នឹងសម្លាប់ចំណាប់ខ្មាំង ជប៉ុន និង ពីលុតជាអ្នកបើកយន្តហោះ

ប្រែសមម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី