CamNews

អាយុ 8 ឆ្នាំទទួលបានវិញ្ញាប័នប័ត្របញ្ជាក់ពី Microsoft ដោយសារបង្កើត Website ផ្ទាល់ខ្លួន

បើយោងទៅតាមប្រភពសារព័ត៌មានមួយចំនួន​ដូចជា  The Daily Mail  និង  UK's  Sun
បានអោយដឹងថា ៖ ក្មេងប្រុស ប៉ាគីស្ថានម្នាក់ដែលមានវ័យទើបតែ ៨ ឆ្នាំ និងមានឈ្មោះ
ថា  Shafay​ Thobani បានទទួលវិញ្ញាប័នប័ត្របញ្ជាក់ពីក្រុមហ៊ុន  Microsoft  ខណៈពេល
ដែលមានមនុស្សមួយចំនួនផ្សេងទៀត ពិបាកនឹងទទួលបាន។

លើសពីនេះទៅទៀត បើយោងទៅតាមគេហទំព័រផ្ទាល់ខ្លួនរបស់គេដែលមានឈ្មោះថា Shafay ក៏
បាន  បញ្ជាក់ផងដែរថា   រូបគេបានចាប់ផ្តើមធ្វើការជាមួយកុំព្យូទ័រចាប់តាំងពីអាយុ  ៤  ឆ្នាំមកម្ល៉េះ
ក្រោយមក  នៅពេលដែលគេមានអាយុប្រមាណជាង  ៧  ឆ្នាំ គេក៏បានចាប់ផ្តើមហ្វឹកហាត់ខ្លួនគេ
ផ្ទាល់ ដើម្បីអោយក្លាយជាអ្នកជំនាញខាង Microsoft ។

គួរបញ្ជាក់ផងដែរថា  ឪពុករបស់ Shafay មានឈ្មោះថា Shah Thobani ដែលគាត់គឺជា CEO ប្រ
ចាំក្រុមហ៊ុនបច្ចេកវិទ្យា Thobson Technologies នៅក្នុងទីក្រុង Karachi  ។ ទន្ទឹមនិងពេលនេះដែរ
ឪពុករូបនេះ ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន  The Sun  ផងដែរថា ៖ ខ្ញុំពិតជា
មានសំណាងមែនទែន ស្របពេលដែលខ្ញុំតែងតែទទួលបាន  feedback  ល្អៗ ពីលោកគ្រូអ្នកគ្រូ
សរសើរចំពោះកូនរបស់ខ្ញុំ ហើយជារៀងរាល់ឆ្នាំខ្ញុំតែងតែលើកទឹកចិត្តគេជានិច្ច។

​     Shafay​ Thobani ចេះប្រើកុំព្យូទ័រយ៉ាងស្ទាត់ជំនាញ តាំងពីអាយុ 4​ ឆ្នាំមកម្ល៉េះ

មិនត្រឹមតែប៉ុណ្ណោះ បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានមួយផ្សេងទៀត គឺប្រភព The Daily
Mail  បានបញ្ជាក់អោយដឹងថា  ក្នុងចំណោមអ្នកដែលទទួលបានវិញ្ញាប័នប័ត្រពី  Microsoft  ក្មេង
ប្រុសវ័យ ៨ ឆ្នាំរូបនេះ គឺជាមនុស្សក្មេងជាងគេបំផុតស្របពេលដែលទទួលបានវិញ្ញាប័នប័ត្រនេះ
ខណៈពេលដែលមានក្មេងដទៃទៀត ក៏ធ្លាប់ទទួលបានវាដែរ ពោលគឺ ក្មេងស្រីវ័យ ៩ ឆ្នាំជនជាតិ
ឥណ្ឌាមួយរូបផ្សេងទៀត។

ក្រឡេកមកមើល ក្មេងប្រុសដែលទើបតែទទួលបានវិញ្ញាប័នប័ត្រពីក្រុមហ៊ុន Microsoft រូបនេះវិញ
​បើនិយាយពីអ្វីដែលគេបានសរសេរនៅក្នុងគេហទំព័ររបស់គេ ក៏ដូចជាក្តីសុបិន្ថរបស់គេនោះគឺថា
គេចង់ជួយពលរដ្ឋក្រីក្រនៅក្នុងប្រទេសនេះ  ក៏ដូចជា  ចង់ជួបលោក Bill Gates ដែលជាស្ថាបនិក
របស់ក្រុមហ៊ុន Microsoft ផងដែរ។ លើសពីនេះទៅទៀត គេក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ក្រុម
ហ៊ុន Microsoft នឹង ទទួលជួលគេធ្វើជាទីប្រឹក្សាផងដែរ៕

ដោយ ៖ មង្គល
ប្រភព ៖ huffingtonpost