ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍នាវាយក្ស ខួស្តា ខន់ខូឌា ដែលបានបើកទៅបុកនិង
ច្រាំងថ្មបានកើនឡើងដល់១៣នាក់ហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះបន្ទាប់ពីសាក
សពរបស់ស្រ្តីម្នាក់ទៀតត្រូវបានគេរកឃើញនៅក្នុងកប៉ាល់ក្រោមប្រត្តិការរុករករយះពេល
មួយសប្តាហ៍មកហើយនោះ។
មនុសស្ស១៩នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីកប៉ាល់ដែលមានផ្ទុក
អ្នកដំណើរ ៤,២២៩នាក់ត្រូវបានលិចមួយចំហៀងកាលពីមួយសប្តាហ៍កន្លងទៅ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃអាទិត្យម្សិលមិញនេះសាកសពចំនួន៩ត្រូវបានគេកំណត់
អត្តសញ្ញាណបានដែលក្នុងនោះ៤នាក់គឺជាជនជាតិបារាំង, ម្នាក់ជាជនជាតិអ៊ីតាលី, ម្នាក់
ជាជនជាតិ ហុនហ្គារី, ជនជាតិអាឡឺមង់ម្នាក់ និងអេស្បាញម្នាក់។ ចំណែកឯសាកសពដែល
មិនទាន់អាចកំណត់អត្តសញ្ញាណបានមានបុរស៣នាក់ និងស្រ្តី២នាក់៕
ដោយ
វឌ្ឍនា
ប្រភព៖
Xinhua