ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារស៊ើបអង្កេត ពិសេសរបស់ សហរដ្ឋអាម៉េរិក ហៅកាត់ (FBI) បានរកឃើញ ក្មេងស្រី ចំនួន ១៦៨នាក់ ដែលត្រូវបាន ជនទុច្ចរិតបង្ខាំងទុក សម្រាប់យកទៅបម្រើសេវាផ្លូវភេទ នៅ សហរដ្ឋអាម៉េរិក នេះបើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុម អាជ្ញាធរ បានជួយសង្រ្គោះក្មេងស្រីចំនួន ១៦៨នាក់ ក្នុងចំ ណោមក្មេងស្រី ចំនួន២៨១នាក់ ដែលត្រូវជនទុច្ចរិត ចាប់បង្ខាំងទុក សម្រាប់ឲ្យបម្រើផ្លូវភេទ នៅ សហ រដ្ឋ អាម៉េរិក ។

បន្ថែមពីលើនេះ ប្រភព អះអាង អោយដឹងថា លោក James Comey ប្រធាន FBI បានលើកឡើងថា "ក្មេង គឺយើងមិនអាចលក់ដូរបានឡើយ។ វាជាតួនាទីរបស់យើង ដែលត្រូវលុបបំបាត់ចំពោះការ ចាប់ បង្ខាំងនេះ ដែលបាននាំចូលមកប្រទេសយើង" ។ លោកបានបន្តថា នៅតាមបណ្តាទីក្រុងជាង១០០ ដែលភ្នាក់ងាររបស់យើង បានដឹងអំពីករណីនេះ ។ លោកបានបញ្ជាក់ថា ក្មេងស្រីទាំងនោះភាគច្រើន ក៏ត្រូវបានគេ "លក់តាមប្រព័ន្ធអ៊នឡាញ ទៀតផង"។

លោក Comey បានសង្កត់ធ្ងន់ថា " ក្មេងស្រីទាំងនោះនៅមិនឆ្ងាយប៉ុន្មានពីទឹកដី របស់យើនោះទេ"។ លោកបាន បន្ថែមថា ភាគច្រើន "ជាក្មេងស្រីជនជាតិ អាម៉េរិកាំងតែម្តង" ។ លោកបានបញ្ជាក់ច្បាស់ថា "នេះជាប្រតិបត្តិការលើកដំបូងរបស់យើង មិនមានន័យថា វាជាលើកចុងក្រោយនោះទេ" ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី & ដើមអម្ពិល