CamNews

Hello Axiata និង​ Smart Mobile នឹងរួមបញ្ចូលគ្នាតែមួយ

Hello Axiata និង​ Smart Mobile នឹងរួមបញ្ចូលគ្នាតែមួយ ក្លាយទៅជាក្រុមហ៊ុនធំជាង
គេទី​2 ដែលមាន​សេវាគ្របដណ្តប់​កាន់តែធំទូលាយ និងមានអតិថិជន​ 5លាននាក់។

Axiata Group Berhad (ហៅកាត់ថា ​Axiata)​ ជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេ​បង្អស់​មួយ
នៅអាស៊ី បានចេញសេចក្តីប្រកាស នៅថ្ងៃនេះ​ អំពីការរួមបញ្ចូលគ្នា​តែមួយរវាង​ក្រុមហ៊ុន​​ Hello
Axiata Company Limited (ហៅកាត់ថា “Hello”) ​និង ក្រុមហ៊ុន​​ Latelz Companly Limited (ហៅ
កាត់ថា “Latelz”)។ ការរួមបញ្ចូលគ្នានេះ​ នឹងបង្កើត​ចេញជា​ក្រុមហ៊ុនទូរគមនាគមន៍  ធំជាងគេ​
បង្អស់​ទី2 នៅកម្ពុជា​ ដែលមាន​អតិថិជនសរុបចំនួន 5លាន​នាក់។

លោក​ សៃម៉ុន ពើរឃីន (Simon Perkins) អគ្គនាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​Hello Axiata បាន
មាន​ប្រសាសន៍ថា នេះគឺជាពេលវេលាដ៏ សមស្រប សំរាប់ការ​រួមបញ្ចូលគ្នា​ ក្នុងទីផ្សារ ទូរគម
នាគមន៍ នៅកម្ពុជា ៖ “ក្នុងពេលបច្ចុប្បន្ននេះទីផ្សារកម្ពុជាមានក្រុមហ៊ុនទូរគមនាគមន៍ ចំនួន 9
ហើយយើងខ្ញុំមានជំនឿថា តាមរយៈ ការរួមបញ្ចូលគ្នា ចំនួនប្រតិបត្តិករនឹងថយចុះមក ត្រឹម ​3
ទៅ 5​ ប៉ុណ្ណោះ។ ពេលវេលាគឺពិតសមស្របណាស់    ហើយយើងក្នុងនាមជាក្រុមហ៊ុន Smart​​
Mobile និង Hello ពិតជាមាន​មោទនភាពក្រៃលែង ក្នុងការធ្វើជាអ្នកនាំមុខគេនៅប្រទេសកម្ពុជា។”

លោក​ ពើរឃីន បន្តទៀតថា      ការរួមបញ្ចូលគ្នានេះ នឹងធ្វើអោយក្រុមហ៊ុនកាន់តែធំ និង មាន
ប្រៀបលើសគេខាងផ្នែកតម្លៃ ព្រម​​ជាមួយនឹងការ កាត់បន្ថយចំណាយណាដែលគ្មានភាពចាំបាច់។
ម្យ៉ាងវិញទៀត ការរួមបញ្ចូល​គ្នា​នេះ​ មុខជាជួយសំរួលដល់ការពួតផ្តុំកម្លាំងគ្នា      និងការចែក
រំលែកគ្នាទៅវិញទៅមក​ នូវទំលាប់ការងារ​ដ៏ប្រសើរ​​បំផុត រវាង Hello Axiata និង Smart Mobile។
លោក​ ក៏បានបន្ថែមទៀតផងដែរថា “យើង  ជឿជាក់ថា ការរួមបញ្ចូល​គ្នា​​ នេះនឹងធ្វើអោយក្រុម
ហ៊ុនយើងមានមូលដ្ឋានកាន់តែរឹងមាំ និងអនុញ្ញាត្តអោយយើង​រីកចំរើនកាន់តែ ខ្លាំងឡើងៗ ថែម
ទៀត។”

លោក ថូម៉ាស​ ហ៊ុន​ (Thomas Hundt) អគ្គនាយកប្រតិបតិ្តរបស់ក្រុមហ៊ុន​ Latelz មានប្រសាសន៍
ថា ក្រុមហ៊ុនរួមនេះនឹង ​ផ្តល់ជូនទៅអតិថិជន​ទាំង 5 ​លាននាក់ ជាមួយនឹងផលិតផល និង សេវា
ចល័តថ្មីៗដែលនាំមុខគេ ដោយមានតម្លៃសមរម្យ សំរាប់ការ​ប្រើប្រាស់សេវាទូរស័ព្ទចល័តនិយាយ
រកគ្នា និងការប្រើសេវាអ៊ិនធឺណេតចល័ត។​ សំរាប់ការរួមបញ្ចូលគ្នានេះ Smart Mobileនាំមកនូវ​​
កិច្ចប្រតិបតិ្តការដ៏មានប្រសិទ្ឋភាព​ កម្លាំង​ការងារដ៏មានសមត្ថភាពខ្ពស់ វត្តមានពាណិជ្ជសញ្ញាដ៏
ខ្លាំងក្លា ព្រមទាំងមូលដ្ឋានទ្រព្យ និង​ ហ្រ្វេកង់កាន់តែធំទូលាយទៀតផង ។ ជាមួយគ្នានេះ Hello
ក៏មានមូលដ្ឋានអតិថិជនដ៏រឹងមាំ ព្រមទាំង អានុភាព និងទំហំដ៏សំបើមរបស់ Axiata Group ផង
ដែរ។

លោកហ៊ុន មានមតិបន្ថែមថា “យើងមានក្តីរំភើបរីករាយណាស់ ចំពោះលទ្ឋភាព​នានា​ដែលលេច
ចេញពីការបញ្ចូលគ្នាតែមួយ ដោយបានពង្រីកសហគមន៏ ក្នុងប្រព័ន្ធ ជូនទៅដល់អតិថិជនរបស់
យើងទាំងអស់។ជាមួយគ្នានេះសេវាបំរើអតិថិជន នឹងកាន់តែពង្រឹងថែមទៀត ព្រមជាមួយនឹង ប្រព័ន្ធទូរគមនាគមន៍ចល័តធំជាងគេបំផុតមួយនៅប្រទេសកម្ពុជា ដែលគិតតាមតំបន់សេវាគ្រប
ដណ្តប់ផង និងសមត្ថភាពរបស់ប្រព័ន្ធសេវាផង ។​  យើងក៏នឹងមានសាខាលក់ និង​ ចែកចាយធំ
ទូលាយ ជាងគេបង្អស់ នៅប្រទេសកម្ពុជាផងដែរ។ លោកបានបន្ថែម​ទៀតថា “យើងខ្ញុំសង្ឃឹមថា​
ការរួមបញ្ចូលគ្នានេះ​ នឹងចប់ សព្វគ្រប់នៅចុងត្រីមាសទី 1     នៃឆ្នាំ 2013 ក្នុងកំឡុងនេះក្រុមហ៊ុន
Hello និង Smart  Mobile នឹងនៅតែបន្តប្រតិបត្តិការ ​រាងៗខ្លួន​ដូចមុនដដែល មិនមានប៉ះពាល់​អ្វីដល់សេវាដែលអតិថិជនរបស់យើងកំពុងរីករាយទទួលបាននៅពេលបច្ចុប្បន្ននេះទេ។​

អំពី ក្រុមហ៊ុន​​ Hello Axiata

Hello Axiata Company Limited ជាសាខាមួយរបស់ក្រុមហ៊ុន Axiata Group Berhad (ហៅកាត់
ថា Axiata) ដែលជាប្រព័ន្ធទូរគមនាគមន៏ចល័តធំជាងគេ​បំផុតមួយនៅកម្ពុជា។

ក្រុមហ៊ុន​​ Hello តែងតែឈរនៅជួរមុខគេ​ខាងគំនិត​ផ្តើមថ្មីៗ នៃឧស្សាហកម្ម​ចល័តនៅកម្ពុជា ចាប់
តាំងពីទសវត្ស 90 រៀងមក ដែលធ្វើអោយក្រុមហ៊ុននេះមាន លក្ខណ:បច្ចេកវិជ្ជាឡើងខ្ពស់ស្មើនិង
ប្រទេសអភិវឌ្ឍន៏នានាក្នុងពិភពលោក។ ក្រុមហ៊ុននេះ ដំណើរការតាមសេវាចល័ត 2G, 2.5G, 3G
និង​ 3.75G អាចគាំទ្រនូវសេវា multimedia និងសេវា​ Internet ចល័ត ហើយ​និងសេវា international
roaming ទៅកាន់ប្រទេសចំនួន​ 147។​ ក្រុមហ៊ុនមានសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ នៅគ្រប់
ទីក្រុង​ទីប្រជុំជន គ្រប់ខេត្ត និងតាមបណ្តោយ ផ្លូវជាតិសំខាន់ៗ របស់កម្ពុជា។

អំពី ក្រុមហ៊ុន​​ Latelz

ក្រុមហ៊ុន​​ Latelz Co., Ltd. ជាកម្មសិទ្ធ     របស់ក្រុមហ៊ុនទូរគមនាគមន៏ អន្តរជាតិមួយ ហៅថា​
Timeturns Holding Limited  ស្ថិតនៅប្រទេសស៊ីប្រឺស ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម
ក្នុងវិស័យទូរគមនាគមន៏តាមបណ្តា​ប្រទេសមួយចំនួននៅ​ទ្វីបអាស៊ី និង អាហ្វ្រិក។ Latelz ទទួល
បានអាជ្ញាប័ណ្ណដំណើរការអាជីវកម្ម ផ្នែកទូរគមនាគមន៏ចល័តនៅព្រះរាជាណាចក្រកម្ពុជា។

Latelz ប្រតិបត្តិការប្រព័ន្ធទូរគមនាគមន៍ចល័តដោយប្រើបច្ចេកវិទ្យា GSM/GPRS/EDGE នៅលើ
ហ្រ្វេកង់ស៍ GSM900​ និង GSM1800 រួមជាមួយនឹង​បចេ្ចកវិទ្យា​​ 3.75G UMTS/HSPA+ ជាមួយពា
ណិជ្ជសញ្ញា Smart Mobile និងក្បាលលេខទូរស័ព្ទ 010, 069, 070, 086, 096, 093, ​និង 098។​
សេវា2G​​ របស់ Smart Mobile​ គ្របដណ្តប់ទូទាំងផ្ទៃប្រទេសនៅក្នុង​ 24 ខេត្តក្រុង ហើយសេវា
3.75G ក៏មាន 24 ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បុគ្គលិក Smart Mobile មានចំនួន
ជាង 450នាក់ ក្នុងនោះមានទាំងអ្នកជំនាញ​ក្នុងប្រទេស និង ក្រៅប្រទេស៕

ដោយ ៖​ សីហា