CamNews

ដំរីអាស៊ីមួយក្បាល រងការវាយប្រហារប៊ិះស្លាប់ ខណៈបាញ់ចំស្មា នៅសហរដ្ឋ អាមេរិក

ព័ត៌មានអន្តរជាតិ ៖​ ​ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា
ដំរីអាស៊ី   មួយក្បាលត្រូវបានរងរបួសត្រង់ស្មា  តែសំណាងល្អមិនស្លាប់  បន្ទាប់ពីជនដៃដល់
ប្រដាប់ដោយអាវុធបើកការវាយប្រហារ  មកលើកន្លែងលេងសៀក  មួយកន្លែង​​​  ដែលមានទី
តាំងនៅរដ្ឋ Mississippi ភាគខាងត្បូង សហរដ្ឋអាមេរិក។

លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំរដ្ឋMississippi លោក Tony Carleton បាន
គូសបញ្ជាក់អោយដឹងថា    ករណីឃាតកម្មខាងលើនេះ ​ បានកើតឡើងកាលពីម៉ោងជាង ២
ទាបភ្លឺ នៅឯកន្លែងលេងសៀក នា  BancorpSouth Arena  បន្ទាប់ពីបុរសដែលខ្មាន់កាំភ្លើង
បានបើកការវាយប្រហារដោយបាញ់រះមកលើកន្លែងលេងសៀកមួយនេះ ខណៈពេលដែល
គេបានធ្វើសកម្មភាពបែបនេះ ដោយបានជិះឡានក្នុងល្បឿនលឿន។

ដោយឡែក   បើយោងតាមសម្តីលោក  Kevan  Kirkpatrick  ដែលជានាយកចាត់ការផ្នែកទី
ផ្សារ  នៃកន្លែងលេងសៀកមួយនេះ  បានបញ្ជាក់បន្ថែមថា  ក្រុមការងារពួកយើងបានលេង
សៀកនេះ មួយលើកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ហើយនេះ គឺជាការវាយ
ប្រហារលើកដំបូងហើយ ដែលយើងមិនដែលបានធ្លាប់ជួប ។ យ៉ាងណាមិញ បុរសដែលជា
ជនដៃដល់ ក៏កំពុងតែស្តិតនៅក្រោមការចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវ
ច្បាប់ខណៈដែលករណីវាយប្រហារមួយនេះ ក៏កំពុងតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ